អត្ថបទពាណិជ្ជកម្ម
កម្ពុ​ជាមាន​ក្រុមហ៊ុន​ផលិត​ស័ង្កសី​ស្នោ​ដំបូង​គេ​បំផុត ដែលមាន​ស្ដង់ដារ​ខ្ពស់ និង​ប្តេជ្ញា​លក់​ក្នុងតម្លៃ​សមរម្យ​
03, Jan 2020 , 3:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន SY industry ជា​បុត្រ​សម្ព​ន្ធ័​របស់​ក្រុមហ៊ុនមេ SY Group នៅ​កូរ៉េខាងត្បូង ដែលជា​ក្រុមហ៊ុន​មាន​ជំនាញ​ខាង​ផលិត​សម្ភារ​សំណង់​ដ៏​សម្បូរបែប មាន​អាយុកាល​៤០​ឆ្នាំ នៅ​កូរ៉េ ផលិត​តាម​ស្តង់ដារ​គុណភាព ISO 9001-2015 មកពី​ប្រទេស​កូរ៉េ ជាមួយនឹង​ការនាំ​ចូល​វត្ថុធាតុដើម​មកពី​បរទេស យកមក​កែច្នៃ​ជា​សម្ភារ​សំណង់​ផ្សេងៗ​ដូចជា ការ​ជ្រលក់​ពណ៌​ស័ង្កសី ការធ្វើ​ស័ង្កសី​ស្នោ ស័ង្កសី​អេ​ប៉ុង ទ្វារ​ការពារ​ភ្លើង ប​ង្អូ​ច PVC ផ្ទះ​រី​សត​លំហែរ ផ្ទះ​កុងតឺន័រ និង​មាន​សម្ភារ​សំណង់​ជាច្រើន​ប្រភេទ​ទៀត ជាមួយនឹង​ការលក់​ជូន​អតិថិជន ក្នុង​តម្លៃថោក​សមរម្យ​។​
 
​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​អន្តរជាតិ ក្រោម​អធិបតីភាព លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ លោក ឃាង វណ្ណដា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SY industry បានឱ្យដឹងថា ៖ «​ការនាំយក​ផលិតផល មក​ដាក់តាំង​ពិ​ពរ​ណ័ នៅក្នុង​កម្មវិធី​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​អន្តរជាតិ​នេះ គឺ​ដើម្បី​ចង់​បញ្ជ្រាប​ឱ្យ​ប្រជាជន​កម្ពុជា និង​វិនិយោគិន​ផ្នែក​ខាង​សំណង់​ផ្សេងៗ បាន​យល់​និង​បានដឹង​កាន់តែច្បាស់​ពី​រោងចក្រ​ផលិត​គ្រឿងសំណង់ របស់​ក្រុមហ៊ុន SY industry ដែលជា​ក្រុមហ៊ុន​ផលិត​ផលិតផល​សំណង់​ដែលមាន​ស្ដង់ដា​អន្តរជាតិ  និង​អាចឈាន​ទៅដល់​ការប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន ដែលមាន​តម្លៃ​សមរម្យ និង​មាន​ស្តង់ដារ​គុណភាព​ខ្ពស់​ពី​ប្រទេស​កូរ៉េ​។​
 
​លោក​បាន​បន្ថែមថា ក្រុមហ៊ុន SY industry នាពេល​បច្ចុប្បន្ននេះ មាន​រៀបចំ​ធ្វើការ​ជ្រលក់​ពណ៌​ស័ង្កសី​គ្រប់​ប្រភេទ​ធម្មតា និង​គ្រើម (Matt) ស័ង្កសី​អេ​ប៉ុង (PE Foam) និង​ធ្វើ​ស័ង្កសី​ស្នោ ( SANDWICH PANEL) ធ្វើ​ទ្វារ បង្អួច និង​មាន​រោងចក្រ​ស្នោ​ដោយផ្ទាល់ ដែល​អាច​ផលិត​បាន​គ្រប់​កម្រាស់ និង​គ្រប់​ទំហំ​ដែល​អតិថិជន​ចង់បាន ដោយ​ធ្វើការ​ដំណើរការ ជា​ចម្បង​នាពេល​បច្ចុប្បន្ននេះ គឺ​ការ​ចែកចាយ​ស័ង្កសី​ពណ៌​ដែលមាន​អតិ​ជិ​ជន​ជា​ម្ចាស់​គោលដៅ​ជាង​១០០​ដេប៉ូរ​រួចហើយ នៅតាម​បណ្តា ខេត្ត​ផ្សេងៗ ដែល​បាន​ចូលរួម​ចែកចាយ​លក់​ប្រភេទ​ស័ង្កសី ដែល​អាច​យកទៅ​ប្រើប្រាស់​ធ្វើជា​ដំបូល ជញ្ជាំង និង​អាច​រៀប​ជា​ផ្ទះ​កុងតឺន័រ រី​សត​លំហែរ ដោយ​ងាយស្រួល និង​ឆាប់រហ័ស និង​អាច​ចល័ត​បាន​គ្រប់​ទីកន្លែង ជាមួយនឹង​គុណភាព​ខ្ពស់​ផងដែរ​។​
 
​លោក Choi Wonsuk ប្រធាន​គ្រប់គ្រង​រោងចក្រ​ធ្វើ​ស័ង្កសី​ស្នោ​របស់​ក្រុមហ៊ុន SY industry បានឱ្យដឹង​ដែរ​ថា ក្រុមហ៊ុន SY industry មាន​ស្នាក់ការ​កណ្តាល នៅក្នុង​ប្រទេស​កូរ៉េ ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ចំនួន​១៤​ឆ្នាំ​រួចមកហើយ ក្នុងការ​ផលិត​ជា​គ្រឿងសំណង់​រាប់រយ​ប្រភេទ ដែល​ផលិត​តែ​សម្ភារ​សំណង់​ណា​ដែល ទាន់សម័យ និង​ចុងក្រោយ​គេ​ផងដែរ​។ ក្រុមហ៊ុន​មាន​ជំនាញ​សំខាន់ គឺ​ផ្តោតលើ​ការផលិត​សង្ក​សី​ស្នោរ (Sandwich Panel) ហើយ​ស័ង្កសី​ប្រភេទ​នេះ​នៅក្នុង​ទីផ្សារ ប្រទេស​កូរ៉េ គឺមាន​ការប្រើប្រាស់​ផលិតផល​របស់ SY រហូតដល់ ៤៥% រួចហើយ​។​
 
​លោក Choi Wonsuk បានបញ្ជាក់​ទៀតថា ការនាំ​ផលិតផល SY មកដល់​ប្រទេស​កម្ពុជា​នេះ គឺ​ដោយសារតែ​ប្រទេស​កម្ពុជា មានកា​រីកចំរើន​ខ្លាំង​នៅលើ​វិស័យ​សំណង់ ដូចនេះហើយ​ក្រុមហ៊ុន​ក៏​ចង់​នាំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មកប្រើប្រាស់ ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ដូច​ប្រជាជន​កូរ៉េ​ផងដែរ ហើយ​ក្រុមហ៊ុន SY industry បាន​នាំ​ផលិតផល​នេះ មកដល់​ក្នុងប្រទេស​កម្ពុជា ទើបតែ​បានត្រឹមតែ​មួយឆ្នាំ​តែប៉ុណ្ណោះ ហើយ​លោក​សង្ឃឹមថា ប្រជាជន​ខ្មែរ​នឹង​ងាក​មកប្រើប្រាស់​ផលិតផល ដែលមាន​គុណភាព​ពី​ប្រទេស​កូរ៉េ និង​ទម្លាក់ចោល​នូវ​ផលិតផល ដែល​មិនមាន​គុណភាព នៅក្នុង​ពេលអនាគត​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន SY មាន​ការិយាល័យ​កណ្តាល​នៅ SEOUL មាន​សាខា​រោងចក្រ​ចំនួន​២៣​នៅ​កូរ៉េ និង​៧​រោងចក្រ​នៅ​បរទេស ដូចជា ចិន វៀតណាម ឥណ្ឌូណេស៊ី ណេ​ប៉ាល់ ភី​លី​ពី​ន និង​កម្ពុជា ដែលមាន​ជំនាញ​ខាង​ផលិត និង​ចែកចាយ​សម្ភារ​សំណង់ ពិសេស​ស័ង្កសី​ពណ៌​ធម្មតា ពណ៌​គ្រើម ស​ង្ក័​សី​អេ​ប៉ុង និង​ស​ង្ក័​សី Panel (​ស័ង្កសី​ស្នោរ​)៕




























 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com