អត្ថបទពាណិជ្ជកម្ម
ចូលឆ្នាំថ្មី​ភ្លាម អ្នកឈ្នះ​រងា្វ​ន់​រថយន្ត​ទំនើប​ម៉ាក Porsche 2020 ដំបូង​គេ​បង្អស់​ពី ស្រា​បៀរ​កម្ពុជា បង្ហាញមុខ​ភ្លែត​តែម្តង​
03, Jan 2020 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រាត្រី​ឆ្លង​ឆ្នាំ​ចប់​ភ្លាម អ្នកឈ្នះ​រង្វាន់​ទាំង​តូច​ទាំង​ធំ​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​បាន​ទំនាក់ទំនង​មក​ប្តូ​រង្វាន់​ជាមួយ​ក្រុមហ៊ុន​ញាប់​ដូច​ម៉ាស៊ីនដេរ ហើយ​ក្នុងចំណោម​រង្វាន់​ទាំងអស់នោះ​គឺមាន​រង្វាន់​ធំជាងគេ​បំផុត​មួយ​ដែល​អតិថិជន​ភាគច្រើន​ប្រាថ្នា​ចង់បាន​គឺ រង្វាន់​រថយន្ត​ទំនើប​អាល្លឺម៉ង់​ម៉ាក Porsche Macan 2020 ដែល​អ្នកឈ្នះ​រង្វាន់​នេះ​ដំបូង​គេ​បំផុត​បានបង្ហាញ​មុខ​ហើយ​គឺ​អតិថិជន​ស្នាក់​នៅក្នុង​សង្កាត់​ទួល​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
 
​លោក ណុ​យ សុខ​ណេ​ម អាយុ ២៦ ឆ្នាំ ដើមកំណើត​មកពី​កំពង់ឆ្នាំង​បាន​ផ្លាស់​ទី​មក​ស្នាក់នៅ រាជធានី​ភ្នំពេញ​ជាមួយ​ប្រពន្ធ​និង​កូនតូច​មួយ​ដោយ​សព្វថ្ងៃ​បម្រើ​ការងារ​ជា​បុគ្គលិក​ក្រុមហ៊ុនកាត់ដេរ​សម្លៀកបំពាក់​មួយកន្លែង​ហើយ​នៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​បាន​តេ​មក​ភ្នាក់ងារ​ទទួល​បើក​រង្វាន់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ទាំងយប់​តែម្តង​តាមរយៈ​លេខ 067 902 902  ដើម្បី​ធ្វើការ​ណាត់ជួប​ប្តូរ​រង្វាន់​ឡាន​ទំនើប​ខាងលើ​ហើយ​ក្រុមការងារ​បាន​ទំនាក់ទំនង​ទៅវិញ​នៅ​ព្រឹក​បន្ទាប់​តែម្តង​។ 


 
​លោកស្រី គង់ កុសល នាយិកា​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រៀបរាប់ថា​៖ « នាង​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ណាស់​នៅពេលដែល​ទទួលបាន​ដំណឹង​ដ៏​គួរអោយ​រំភើប​មួយ​នេះ ព្រោះ​យើង​បាន​ទន្ទឹងរង់ចាំ​មើលថា​នរណា​ដែលជា​អ្នកឈ្នះ​រង្វាន់​ធំជាងគេ​បំផុត​នេះ​មុនគេ​បង្អស់​ក្នុងប្រទេស​កម្ពុជា តាំងពី​ថ្ងៃ​ដែល​រង្វាន់​រថយន្ត​ទំនើប​អាឡឺម៉ង់​ម៉ាក Porsche 2020 ទាំង ១២ គ្រឿង​នេះ​បាន​បញ្ចេញ​នៅលើ​ទីផ្សារ​ស្របពេល​ដែល​យើង​បាន​សម្ពោធ​រូបរាង​ថ្មី​កំប៉ុង​ស្រា​បៀរ​កម្ពុជា​ម្លេះ​»​។​
 
​លោកស្រី​ក៏បាន​ចូលរួម​អបអរសាទរ​ដល់​អ្នក​ឈ្នះ​រង្វាន់​ដំបូង​បំផុត​ខាងលើនេះ​ផងដែរ ហើយ ពេលនេះ​ក្រុមហ៊ុន​ក៏បាន​ទទួល​ក្រវិល​កំប៉ុង និង រៀបចំ​ឯកសារ​ដើម្បី​ប្តូរ​រង្វាន់​ជូន​ទៅដល់​អតិថិជន​ខា​ង​លើ​លោក ណុ​យ សុខ​ណេ​ម រួចរាល់​ហើយ​ដែរ នៅឡើយ​រង់ចាំតែ​ពិធី​ប្រគល់​រង្វាន់​ដែល​នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះ​តែប៉ុណ្ណោះ​។  
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com