អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូន vivo V17 បើកឲ្យអតិថិជន Pre-Order ចាប់ពីថ្ងៃនេះតទៅជាមួយតម្លៃខ្ទង់ $3xx
× កាលពីប៉ុន្មានសប្ដាហ៍មុន ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រកាស និងបញ្ចេញទៅលើរូបភាពខ្លះៗទាក់ទងទៅនឹងការត្រៀមមកដល់នៃសមាជិក ស៊េរីថ្មីរបស់ខ្លួន ដែលត្រូវជាស្មាតហ្វូននៃត្រកូល v ម៉ូឌែល V17 ដែលនិងត្រូវបង្ហាញខ្លួននៅលើទីផ្សារកម្ពុជានាពេលឆាប់ៗនេះផងដែរ។ ចំពោះស្មាតហ្វូនV17 នេះគឺត្រូវបានបើកឲ្យធ្វើការ Pre-Order ចាប់ពីថ្ងៃទី 28 នេះតទៅរហូតទៅដល់ថ្ងៃទី 3 មករា ឆ្នាំ 2020 ជាមួយនឹងតម្លៃខ្ទង់ $3xx តែប៉ុណ្ណោះ។
ស្មាតហ្វូនម៉ូឌែល vivo V17 នេះដែរ គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី ហើយនិងលក្ខណៈពិសេសៗជាច្រើនផងដែរដូចជា៖ បើនិយាយទៅកាន់ពណ៌របស់ V17 គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី 2 ពណ៌គឺពណ៌ត្បូងគុជស (Crystal White) និង ពណ៌គុជខៀវ (Admiral Blue)។
រីឯផ្នែកកាមេរ៉ាវិញ វាត្រូវបានបំពាក់មកជាមួយកាមេរ៉ាមុខទំហំ 32MP ដែរនាំមុខគេជាមួយកម្រិតបង្ហាញ FHD+ ។ សម្រាប់កាមេរ៉ាក្រោយមានរហូតទៅដល់ 4 គ្រាប់ដែលមានរាងជាអក្សរ L កាមេរ៉ាគោលទំហំ 48MP និងកាមេរ៉ាជំនួយមុខងារផ្សេងទៀតមានទំហំ 8MP+2MP+2MP ។ Vivo V17 គឺបានបំពាក់មកជាមួយប្រភេទអេក្រង់ Ultra O Screen មានទំហំអេក្រង់ 6.44 អ៊ីញ ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED ផងដែរ។ ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo V17 គឺ 20:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 91.38%។
ស្មាតហ្វូននេះ ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ 2*Kryo Gold2.0GHz,6*Kryo Silver 1.7GHz។ ហើយវាក៏ត្រូវបានបំពាក់មកជាមួយ Ram ទំហំ 8GB និង អង្គផ្ទុកទិន្នន័យ 256GB ផងដែរ។ ចំពោះប្រតិបត្តិការនៃការដោះសោររបស់ V17 វិញត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដោះសោរ ដោយស្កេនក្រយៅដៃនៅលើផ្ទៃអេក្រង់។ ស្មាតហ្វូន vivo V17 មានកម្លាំងថាមពលថ្ម 4500mAh ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Fast Charging ។
សម្រាប់តម្លៃលក់របស់ស្មាតហ្វូន vivo V17 នេះដែរនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី 30 ខែកក្កដា ខាងមុខនេះផងដែរ។ ជាមួយនឹងព្រឹត្តិការណ៍នៃការសម្ពោធនៅឯសណ្ធាគា Sokha Phnom Penh Hotel ដែលនឹងមានការចូលរួមទៅដោយកំពូលតារាចម្រៀងជាច្រើនដួងដូចជា លោក ព្រាប សុចត្ថិ កញ្ញា ឡូរ៉ា ម៉ម រួមទាំងតារាវ័យក្មេង 3 ដួងមកពីកម្មវិធី Cambodia idol junior។ រួមទាំងមានការចូលរួមពីសំណាក់តារាកិត្តិយសជាច្រើនដួងផ្សេងទៀតដូចជា៖ លោក យារ៉ូ លោក រៀនថត លោក ឈិន ឆឿន និង កញ្ញា សុវណ្ណាឡាង។
សម្រាប់ព្រឹត្តិការណ៍នៃការសម្ពោធ vivo 17 នេះដែរនឹងធ្វើការផ្សាយផ្ទាល់ចេញពីផេកផ្លូវការរបស់ vivoKH / Hang Meas Live 24h / khmerload / khmernote / popular magazine ចាប់ពី 6 : 30 យប់រហូតដល់ចប់កម្មវិធី។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com