មាន​ករណី​បាក់​អគារ​នៅ​ខេត្ត​កែប​
ជាតិ
មាន​ករណី​បាក់​អគារ​នៅ​ខេត្ត​កែប​
03, Jan 2020 , 4:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មាន​ករណី​បាក់​អគារ​មួយ ក្បែរ​វត្ត​សុមា​ធិ នៅក្នុងសង្កាត់-ក្រុង​កែប ខេត្ត​កែប នា​រសៀល​ថ្ងៃទី​៣ មករា​នេះ​។ នេះ​បើតាម​លោក ព្រំ គ​ន្ធិ នាយក​រដ្ឋបាលខេត្ត​កែប ដែល​កំពុងធ្វើដំណើរ​ទៅ​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ ហើយ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​


 
​កម្មករសំណង់​ជាច្រើន​នាក់ កំពុងស្ថិត​នៅក្រោម​អគារ​បាក់​នេះ​។ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងធ្វើដំណើរទៅកាន់កន្លែងបាក់អគារនោះ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រលប់ថ្ងៃទី៣ ខែមករានេះ លោក មានប្រសាសន៍ដូច្នេះថា៖«ចាំបានលទ្ធផល ចាំខ្ញុំប្រាប់»។ 
 
​សារព័ត៌មាន​ថ្មីៗ នឹង​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​ជុំវិញ​ករណី​បាក់​អគារ​នេះ​…
 

Tag:
 បាក់​អគារ​
© រក្សាសិទ្ធិដោយ thmeythmey.com