ជាតិ
ព័ត៌មានបឋម៖ កម្មករពី២០ទៅ៣០នាក់ ស្ថិតក្នុងអគារ៧ជាន់ ដែលបាក់នៅខេត្តកែប
03, Jan 2020 , 5:26 pm        
រូបភាព
តាមព័ត៌មានបឋម យ៉ាងហោចណាស់ មានកម្មករពី២០ទៅ៣០នាក់ បានស្ថិតក្នុងអគារ៧ជាន់ ដែលបាក់រលំនៅក្រុងកែប នាល្ងាចថ្ងៃទី៣ ខែមករានេះ។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលលោក អះអាងថា ទទួលបានព័ត៌មានបឋមនេះ ពីមន្រ្តីខេត្តកែប។

 

លោក កែវ វី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា មកដល់ពេលនេះ មានកម្មករ៥នាក់ហើយ ដែលត្រូវបានយកចេញពីអគារបាក់រលំនោះ។ 

ចំណែក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់សារព័ត៌មានថ្មីៗថា លោក កំពុងធ្វើដំណើរទៅកាន់កន្លែងបាក់អគារនោះ។ លោក មានប្រសាសន៍ដូច្នេះថា៖«ចាំបានលទ្ធផល ចាំខ្ញុំប្រាប់»៕

អត្ថបទទាក់ទង

Tag:
 បាក់អគារ
© រក្សាសិទ្ធិដោយ thmeythmey.com