ជាតិ
២៥ខេត្ត/រាជធានី
រលំអាគារនៅកែប៖សម្តេច ហ៊ុន សែន ទៅដឹកនាំការសង្គ្រោះកម្មករដោយផ្ទាល់
03, Jan 2020 , 7:04 pm        
រូបភាព
សម្តេច ហ៊ុន សែន នឹងធ្វើដំណើរទៅខេត្តកែប ដើម្បីដឹកនាំការសង្គ្រោះកម្មករដែលនៅជាប់ក្រោមអាគារ​ដែលដួលរលំ។ នាយករដ្ឋមន្ត្រី បានសរសេរនៅទំព័រហ្វេសប៊ុកខ្លួនដូច្នេះ៖«ខ្ញុំនឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះ ដើម្បីចូលរួមដឹកនាំការរុករកសង្គ្រោះកម្មករដែលកំពុងជាប់នៅក្រោមអាគារ​ដែលដួលរលំ»។



នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ មានករណីបាក់រលំអាគារកម្ពស់ ៧ជាន់ មួយកន្លែង នៅក្បែរវត្តសុមាធិ ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប។ តាមព័ត៌មានបឋម ពីអាជ្ញាធរ មានមនុស្សប្រមាណពី២០នាក់ ទៅ៣០នាក់ បានស្ថិតនៅក្រោមគំនរបែកបាក់នៅពេលដែលអាគាររលំ។ តែយ៉ាងណា បើតាមគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ មកទល់ពេលនេះ មានមនុស្សមួយចំនួនហើយ ត្រូវបានសង្គ្រោះចេញជាបន្តបន្ទាប់ ពីគំនរអាគាររលំនោះ៕





© រក្សាសិទ្ធិដោយ thmeythmey.com