ជាតិ
២៥ខេត្ត/រាជធានី
រលំអគារនៅកែប៖អាជ្ញាធរសង្គ្រោះបានមនុស្ស១៧នាក់ ក្នុងនោះ២នាក់បានស្លាប់
03, Jan 2020 , 7:38 pm        
រូបភាព
ដោយ: ថ្មីៗ
គិតមកទល់ពេលនេះ មានមនុស្ស២នាក់បានស្លាប់ ក្នុងចំណោម​មនុស្សចំនួន ១៧នាក់ដែលត្រូវបាន​សង្គ្រោះចេញពីគំនរបែកបាក់អគារដែលបាក់រលំនៅខេត្តកែប។ នេះបើយោងតាមលោក កែន សត្ថា អភិបាលខេត្តកែបដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅម៉ោង៧កន្លះយប់ថ្ងៃទី៣មករានេះ។



លោកអភិបាលខេត្ត អះអាងថា អ្នកស្លាប់នោះ គឺប្រុសម្នាក់ និងស្រីម្នាក់។

កម្លាំងសមត្ថកិច្ច កំពុងបន្តជួយសង្គ្រោះអ្នកដែលស្លិតក្នុងអគារបាក់រលំនោះ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់កន្លែងបាក់អគារ ដើម្បីបញ្ជាកម្លាំងជួយសង្គ្រោះដោយផ្ទាល់៕ 

អត្ថបទទាក់ទង

Tag:
 រលំអគារនៅកែ
© រក្សាសិទ្ធិដោយ thmeythmey.com