ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ទៅដល់កន្លែងបាក់អគារហើយ និងកំពុងបញ្ជាកម្លាំងរុករកជនរងគ្រោះ
03, Jan 2020 , 9:54 pm        
រូបភាព
នៅម៉ោងប្រមាណ៩និង៤០នាទីយប់ថ្ងៃទី៣ ខែមករា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅដល់ទីតាំងបាក់អគារ៧ជាន់ នៅជិតវត្តសមាធិ ក្នុងក្រុងកែប។ សម្តេច ជាមួយលោក គន់​ គីម កំពុងដឹកនាំស្វែងរកជនរគ្រោះក្នុងអគារបាក់រលំនោះ។



មុននឹងទៅដក់កន្លែងបាក់អគារ សម្តេចនាយករដ្ឋមន្រ្តី បានឈានចូលទៅមើលជនរងគ្រោះ ដែលត្រូវបានយកចេញពីអគារបាក់រលំនោះ ហើយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ អគារនេះ បាក់រលំនៅម៉ោងប្រមាណ៤ល្ងាចថ្ងៃទី៣ មករា។

គេមិនទាន់ឃើញមានអ្នកជំនាញឬមន្រ្តីណា ចេញមកអះអាងឡើយថា ការបាក់អគារនេះ បណ្តាលមកពីមូលហេតុអ្វី។ តែគេសន្និដ្ឋានថា ទំនងជាសាងសង់ខុសបច្ចេកទេស ឬក៏អាចគ្មានច្បាប់អនុញ្ញាត៕  

អត្ថបទទាក់ទង

Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com