ជាតិ
បាក់អគារនៅកែប៖ ត្រឹមម៉ោង៩:២៣នាទីយប់ រកឃើញជនរងគ្រោះ២០នាក់ ក្នុងនោះស្លាប់៤នាក់
03, Jan 2020 , 10:14 pm        
រូបភាព
គិតត្រឹមម៉ោង៩:២៣នាទីយប់ថ្ងៃទី៣ ខែមករានេះ សមត្ថកិច្ច បានរកឃើញជនរងគ្រោះ២០នាក់ហើយ និងបានយកចេញពីគំនរអគារ៦ជាន់ ដែលបាក់រលំនៅក្រុងកែប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប ដែលចេញនៅមុននេះបន្តិច។​



សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោមអ្នកទាំង២០នាក់នោះ មាន៤នាក់ (ស្រី៣នាក់) បានបាត់បង់ជីវិត។ អគារនេះ បាក់នៅម៉ោង៤:១៥នាទីល្ងាចថ្ងៃទី៣ ខែមករា។

ចំពោះជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅមើលពួកគាត់ដល់មន្ទីរពេទ្យ ហើយបន្ទាប់មកសម្តេច ក៏បានទៅដល់កន្លែងបាក់អគារនោះ នៅម៉ោងប្រមាណ៩:៤៥នាទីយប់។ ខណៈនេះ សម្តេច កំពុងដឹកនាំកម្លាំង បន្តស្វែងរកជនរងគ្រោះដែលជាកម្មករ នៅក្នុងគំនគរអគារនោះ៕



Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com