ជាតិ
បាក់​អគារ​នៅ​កែប​៖ រកឃើញ​ជនរងគ្រោះ​២៣​នាក់ ខណៈ​អ្នកស្លាប់​ឡើងដល់​៥​នាក់
04, Jan 2020 , 8:31 am        
រូបភាព
ដោយ: ថ្មីៗ
​គិត​ត្រឹម​ម៉ោង​៥​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០ នេះ ក្រុម​សង្គ្រោះបាន​រកឃើញ​ជនរ​ង​គ្រោះ​ដោយ​គ្រោះថ្នាក់​បាក់​អគារ​នៅ​ខេត្ត​កែប សរុប​២៣​នាក់ ដែល​ក្នុងនោះ​ស្លាប់​៥​នាក់ (​ស្រី​៣​នាក់​)​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រតិបត្តិការ​នេះ​ដោយផ្ទាល់​ផងដែរ​។ នេះ​បើតាម​រដ្ឋបាលខេត្ត​កែប​។​



​អគារ​កម្ពស់​៦​ជាន់​ដែលមាន​ទីតាំងនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប បាន​បាក់​រលំ​កាលពី​ម៉ោង​៤​រសៀល​ថ្ងៃទី​៣ ខែមករា ដែល​នេះ​ជា​គ្រោះថ្នាក់​បាក់​អគារ​ទី​៣​ហើយ​នៅ​កម្ពុ​ជានា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ បន្ទាប់ពី​ករណី​នៅ​ខេត្ត​ព្រះសីហនុ និង​សៀមរាប​៕





© រក្សាសិទ្ធិដោយ thmeythmey.com