ជាតិ
បាក់អគារនៅកែប៖ រកឃើញជនរងគ្រោះ២៥នាក់ហើយ ដោយ៧នាក់បានស្លាប់
04, Jan 2020 , 9:40 am        
រូបភាព
មកដល់ម៉ោងប្រមាណ៥ព្រឹក នាថ្ងៃទី៤ ខែមករានេះ សមត្ថកិច្ចនិងក្រុមអ្នកជួយសង្គ្រោះ បានរកឃើញជនរងគ្រោះនាក់២៥នាក់ហើយ  ដោយក្នុងនោះ ៧នាក់បានបាត់បង់ជីវិត ដោយសារការបាក់រលំអគារកម្ពស់៦ជាន់នៅក្រុងកែប។ នេះបើតាមព័ត៌មានលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី។

 

ចំពោះអ្នកនៅមានជីវិត សមត្ថកិច្ច បញ្ជូនទៅសង្គ្រោះភ្លាមៗ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតក្នុងជួររដ្ឋាភិបាល​បានទៅដល់កន្លែងបាក់អគារនោះ ដែលស្ថិតនៅក្បែរវត្តសមាធិ។ អគារនោះ បានបាក់រលំនៅល្ងាចថ្ងៃទី៣ ខែមករា៕

Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com