ជាតិ
សង្គមជាតិ
ហៅទៅ០៩២ ៨៦០ ៨៨៨ ឬ ០៩៦ ៣៤៨២ ១៦៨ បើសង្ស័យថាសាច់ញាតិ ស្ថិតក្នុងឧបទ្ទវហេតុបាក់អគារនៅកែប
04, Jan 2020 , 1:38 pm        
រូបភាព
រដ្ឋបាលខេត្តកែប ប្រាប់ឲ្យហៅទូរស័ព្ទទៅកាន់លេខ 0៩២ ៨៦០ ៨៨៨ ឬ ០៩៦ ៣៤៨២ ១៦៨ បើសង្ស័យថា មានបងប្អូនសាច់ញាតិ ស្ថិតក្នុងចំណោមជនរងគ្រោះនៃឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់នៅក្រុងកែប។

 

អគារដែលដំណើរការសាង់សង់បាន៩០ភាគរយហើយនោះ បានបាក់រលំនៅល្ងាចម៉ោងជាង៤ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ គិតមកដល់ព្រឹកថ្ងៃទី៤ ខែមករានេះ សមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះ បានរកឃើញជនរងគ្រោះជាកម្មករសំណង់២៥នាក់ហើយ ដោយក្នុងនោះមាន៧នាក់ បានស្លាប់។ សមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តរុករកជនរងគ្រោះក្នុងគំនរអគារនោះ។

លោក ឯក សារុន និង ភរិយា ដែលជាម្ចាស់អគារបាក់រលំនេះ ត្រូវបានចាប់ខ្លួនយកទៅសួរហើយ។ ទន្ទឹមគ្នានេះ លោក ជា សុផារ៉ា បានបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកោសល្យវិច័យនៃការសាងសង់អគារនេះ។ 

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅម៉ោងជិត២ថ្ងៃត្រង់ នាថ្ងៃទី៤ ខែមករា រដ្ឋបាលខេត្តកែប បញ្ជាក់ដូច្នេះថា៖«អាជ្ញាធរ បានចាត់វិធានការតាមច្បាប់ចំពោះម្ចាស់សំណង់ដែលបាក់រលំនេះ...»៕

Tag:
 រលំអគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com