អត្ថបទពាណិជ្ជកម្ម
ឆ្នាំថ្មីនាំលាភ! អ្នកសែស្រឡាយចិន ទិញទឹកក្រូចអាយស៍កូឡា ទុកជាអាំងប៉ាវឲ្យសាច់ញាតិ និងទុកសែនហើយឬនៅ?
× ភ្នំពេញ៖ ២០ថ្ងៃជាងទៀតតែប៉ុណ្ណោះ សំឡេងផាវ និង សម្លៀកបំពាក់អាវក្រហមច្រាលនឹងត្រូវពាក់លើខ្លួនបងប្អូនគ្រួសារសែស្រឡាយកាត់ចិនព្រោងព្រាតទៀតហើយ ដើម្បីស្វាគមន៍ចូលឆ្នាំថ្មីប្រពៃណីចិន។
ដូច្នេះហើយទើបទឹកក្រូចអាយស៍ កូឡា (IZE COLA ) ដែលជាភេសជ្ជៈកំពុងពេញនិយមក្នុងស្រទាប់យុវវ័យបានបញ្ចេញឃ្លីបវីដេអូពាណិជ្ចកម្មដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ស្ទើរគ្រប់ប៉ុស្តិ៍ ដើម្បីទាក់ទាញគ្រួសារសែស្រឡាយចិនដែលមានបំណងទិញទឹកក្រូចក៏ដូចជាស្រាបៀរទុកជាកាដូអាំងប៉ាវសម្រាប់សាច់ញាតិរបស់ខ្លួន ឬមិនអ៊ីចឹងសម្រាប់ដាក់សែនដូនតារបស់ពួកគេនៅថ្ងៃទី២៤ ខែមករាខាងមុខនេះ។
មើលវីដេអូឃ្លីបនោះហើយ បើមិនទិញទឹកក្រូចអាយស៍ កូឡាទៀត គឺមានតែអ្នកមិនសែនតែប៉ុណ្ណោះ ពីព្រោះកាយវិការសម្តែងរបស់តួប្រុសភ្នែកតូចៗ ឆក់យកទឹកក្រូចអាយស៍កូឡាក្នុងកែវទឹកកកដ៏ត្រជាក់ស្រឹបមកផឹកនោះធ្វើឲ្យទស្សនិកជនស្រេកទឹកតែម្តង។
បើមើលទៅលើការជួបជុំគ្រួសារ សាច់ញាតិ និង មិត្តភកិ្ត សម្រាប់អាហារមួយពេលក្នុងវីដេអូនោះ ទើបដឹងថាអាហារនារដូវកាលសែនចូលឆ្នាំចិនខាងមុខនេះពិតជាមិនអាចខ្វះទឹកក្រូចអាយស៍កូឡាបានមែន។
អ្វីដែលកាន់តែដិតដាមជាមួយពាណិជ្ជកម្មមួយនេះគឺពាក្យស្លោកចុងក្រោយតែម្តងដែលមានខ្លឹមសារថា «ឆ្នាំថ្មីនាំលាភ! ឆ្នាំជូតនាំសំណាងជាមួយទឹកក្រូចអាយស៍ កូឡា!»។ ដូច្នេះសូមកុំភ្លេចជាវទឹកក្រូចអាយស៍កូឡាសម្រាប់សែនចូលឆ្នាំចិនឆ្នាំនេះ ព្រោះមានការផ្តល់ជូនកាដូពិសេសនៅតាមផ្សារទំនើបផ្សេងៗ និង ផ្សារតាមតំបន់ផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com