ជាតិ
សង្គមជាតិ
កែប៖ អ្នកស្លាប់កើនដល់​២៣នាក់ ក្នុងចំណោមជនរងគ្រោះ៤៦នាក់ក្នុងឧបទ្ទវហេតុបាក់អគារ
05, Jan 2020 , 9:22 am        
រូបភាព
ក្រុមគ្រួសារជនរងគ្រោះអាណិតស្រណោះសាច់ញាតិខ្លួន។ ប្រភពរូបថត KPS BreakingNews
ក្រុមគ្រួសារជនរងគ្រោះអាណិតស្រណោះសាច់ញាតិខ្លួន។ ប្រភពរូបថត KPS BreakingNews
មកដល់ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ក្រុមអ្នករុករក បានរកឃើញជនរងគ្រោះ៤៦នាក់ហើយ តែជាអកុសល ក្នុងចំណោមនោះ អ្នកស្លាប់ បានកើនដល់ទៅ២៣នាក់ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់នៅក្រុងកែប។ នេះបើតាមក្រុមអ្នករុករក ដែលនិយាយនៅកន្លែងបាក់អគារនោះ។



តាម​របាយការណ៍​នៅ​កន្លែងកើតហេតុ ក្នុងចំណោម​អ្នកស្លាប់២៣នាក់ ​មានប្រុស១៣នាក់ ស្រី១០​នាក់​ រីឯ​ជនរងគ្រោះ​ដែល​របួស ​មាន​២៣​នាក់ ​ក្នុងនោះ​ប្រុស​១៥​នាក់ ស្រី​៨​នាក់​៕​

ក្រុមអ្នករុករក នៅតែបន្តស្វែងរកជនរងគ្រោះផ្សេងទៀត ក្នុងគំនរអគារ ដោយសន្និដ្ឋានថា ប្រតិបត្តិការរុករក ទំនងជាអាចបញ្ចប់នៅថ្ងៃទី៥ ខែមករានេះ។  

អគារនេះ បានបាក់រលំ នៅល្ងាចថ្ងៃទី៣ ខែមករា ខណៈសាងសង់បាន៩០ភាគរយទៅហើយ។ លោក ឯក សារុន និង ភរិយា ដែលគេត្រូវអះអាងថាម្ចាស់អគារនេះ ត្រូវចាប់ខ្លួន៕  

Tag:
 បាក់អគារនៅកែប
© រក្សាសិទ្ធិដោយ thmeythmey.com