ពីនេះ ពីនោះ
រូបត្លុក
ឆ្នាំ​២០២០ លែង​ត្រូវការ​មន្ត្រី​ជើង​១០ តែ​មន្ត្រី​ជើង​២!
25, Feb 2020 , 9:31 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ មាន​មន្ត្រី​ជាច្រើន​ហើយ​ដែល​ប្រឹងប្រែង​ធ្វើការ​បម្រើ​រាស្ត្រ​ទាំងយប់​ទាំង​ថ្ងៃ​។ មន្ត្រី​មួយចំនួនធំ​ធ្វើ​ការមិន​ខ្លាច​នឿយហត់​, មាន​ឆន្ទៈ​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​របស់​ស្ថាប័ន​សម្រាប់​ផលប្រយោជន៍​ប្រជារាស្ត្រ និង​ប្រជាជាតិ​, ខ្វល់ខ្វាយ​ពី​កិត្តិយស​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​។​ល​។ តែ​ក៏មានដែរ​មន្ត្រី​ជើង​១០ មួយចំនួន មានន័យថា ខ្ជិល​, គ្មាន​គំនិត​ច្នៃប្រឌិត​, ធ្វើការ​តិចតួច​, និយាយ​ច្រើន​, ទ្រឹស្តី​ហៀរ​កែង​, គិតតែ​ពី​អង្គុយលេង​ហ្វេ​ស​ប៊ុ​ក និង​ប្រយោជន៍​ផ្ទាល់ខ្លួន​។​ល​។

 
​តើ​មន្ត្រី​ជើង​១០ មា​នន​ន័យ​ខុសពី​មន្ត្រី​ជើង​២​ដូចម្តេច​? មន្ត្រី​ជើង​១០(​តុ​ជើង​៤ កៅអី​ជើង​៤ និង​បុគ្គល​ខ្លួន​ជើង​ជើង​២) គឺជា​មន្ត្រី​ខ្ជិល​, មិនសូវ​ចុះ​មូលដ្ឋាន​, យក​តំណែង​មក​បង្អួត​គេ​, មិន​ចុះ​ផ្ទាល់​ក្តាប់​សភាពការណ៍​ពិត​, រង់ចាំ​មើល​តែ​របាយការណ៍ ឬ​អង្គុយតែ​នៅ​ហាង​កាហ្វេ​។​ល​។ រីឯ មន្ត្រី​ជើង​២(​បុគ្គល​ផ្ទាល់​ខ្លួនឯង​) គឺជា​មន្ត្រី​សកម្ម​, ចុះ​គ្រប់​ច្រកល្ហក​ជួប​រាស្ត្រ​, ជួយ​រាស្ត្រ​, បង្កើត​គំនិត​ថ្មីៗ​សម្រាប់ អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​។ រាស្ត្រ​ត្រូវការ​ពេលណា ឃើញ​មុខមន្ត្រី​ជើង​២ ភ្លាម​មួយ​រំពេច​។ 
 
​សរុបសេចក្តី​មកវិញ នៅ​ឆ្នាំ​២០២០​នេះ រាស្ត្រ​ត្រូវការ​មន្ត្រី​ជើង​២ ច្រើនជាង​មន្ត្រី​ជើង​១០៕  

© រក្សាសិទ្ធិដោយ thmeythmey.com