សង្គមអន្តរជាតិ​
អន្តរជាតិ
ឧបទ្ទវហេតុ​បាក់​រលំ​អគារ នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៩
06, Jan 2020 , 7:59 am        
រូបភាព
ដោយ:
 ​ក្នុង​ឆ្នាំ ២០១៩ មាន​ករណី​បាក់​រលំ​អគារ​កើតឡើង​ជាច្រើន​ដែល​បណ្តាល​មនុស្ស​ស្លាប់ និង​រងរបួស​។​ខាងក្រោម​នេះ ជា​ឧបទ្ទវហេតុ​បាក់​រលំ​អគារ ដែល​សារព័ត៌មាន​ថ្មីៗ កត់សម្គាល់​តាមរយៈ​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ជាច្រើន​៖

 
១៖ បាក់​រលំ​អគារ​កម្ពស់​៣​ជាន់​នៅ​ខេត្ត Karachi ភាគខាងត្បូង​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ២ នាក់ ។​
 
 
២៖ បាក់​រលំ​អគារ​សាលារៀន​កម្ពស់​៣​ជាន់​មួយ​ក្នុង​ទីក្រុង Lagos នៃ​ប្រទេស នី​ហ្សេ​រី​យ៉ា ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ១៣ មីនា ឆ្នាំ​២០១៩ ដែល​បានធ្វើ​ឲ្យ​មនុស្ស ២០​នាក់​ស្លាប់ ហើយ​ក្នុងនោះ​ភាគច្រើន គឺ​សុទ្ធតែជា​ក្មេង​។ 
 
 
៣៖ បាក់​រលំ​អគារ​កម្ពស់​៤​ជាន់ ចំនួន​២ ក្នុង​ទីក្រុង Rio de Janeiro នៃ​ប្រទេស ប្រេ​ស៊ី​ល​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ខែមេសា ឆ្នាំ​២០១៩ ដែល​បានសម្លាប់​មនុស្ស ២៣ នាក់​។  អគារ​នេះ បាន​បាក់​រលំ​ប៉ុន្មាន​ថ្ងៃក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​។​
 
 
៤៖ បាក់​រលំ​អគារ​កម្ពស់​២៨​ជាន់​មួយ​ក្នុង​ទីក្រុង សៀង​ហៃ នៃ​ប្រទេស​ចិន ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ ១៦ ខែឧសភា ឆ្នាំ​២០១៩ ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ៩ នាក់​។ 
 
 
​ទី​៥៖ បាក់​រលំ​អគារ​កម្ពស់​៣​ជាន់​មួយ​ក្នុង​ខេត្ត​ភាព​ខាងត្បូង​នៃ​ប្រទេស​ចិន​។ ហេតុការណ៍​បានកើត​ឡើង​កាលពី​ថ្ងៃ ២០ ខែឧសភា ឆ្នាំ​២០១៩ ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ៣​នាក់ ហើយ​៨៧​នាក់​ផ្សេងទៀត រងរបួស​។​
 
 
​ទី​៦៖ បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា​។ ហេតុការណ៍​បានកើត​ឡើង កាលពី​ថ្ងៃ​២៣ មិថុនា ឆ្នាំ​២០១៩ ដែល​បានសម្លាប់​មនុស្ស ២៨​នាក់​។​
 
 
​ទី​៧៖ បាក់​រលំ​អគារ​កម្ពស់​៣​ជាន់​មួយ​ក្នុង​ទីក្រុង ញូ​វ​ដេលី ប្រទេស​ឥណ្ឌា​។ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុង​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០១៩ ដែល​បានសម្លាប់​មនុស្ស​១២​នាក់​។ 
 
 
​ទី​៨៖ បាក់​រលំ​អគារ​កម្ពស់​៤​ជាន់​មួយ​ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា​។ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុង​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ដែល​បានសម្លាប់​មនុស្ស​១៤​នាក់​។ 
 
 
​ទី​៩៖ បាក់​រលំ​អគារ​សណ្ឋាគា​រ​ដែល​ស្ថិត​កំពុង​ការសាងសង់​ក្នុង​ទីក្រុង New Orleans ក្នុង​រដ្ឋ Louisana សហរដ្ឋអាមេរិក​។ ហេតុការណ៍​បានកើត​ឡើង​ក្នុង​ខែតុលា ឆ្នាំ​២០១៩​ដែល​បង្ក​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​។ 
 
 
​ទី​១០៖ បាក់​រលំ​អគារ​កម្ពស់​២​ជាន់​ក្នុង​ខេត្ត Lucknow ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​។ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុង​ខែតុលា ឆ្នាំ​២០១៩ ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ១២​នាក់ និង​១៣​នាក់​ផ្សេងទៀត​រងរបួស​។ 
 
 
​ទី​១១៖ បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​ក្នុង​ទីក្រុង Fortaleza នៃ​ប្រទេស​ប្រេ​ស៊ី​ល​។ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុង​ខែតុលា ឆ្នាំ​២០១៩ ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច​៣​នាក់​។​
 
 
​ទី​១២៖ បាក់​រលំ​អគារ​កម្ពស់​៦​ជាន់​មួយ​ក្នុង​រដ្ឋធានី Nairobi នៃ​ប្រទេស កេ​ន​យ៉ា​។ ហេតុការណ៍​នេះ បានកើត​ឡើង​កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៩ ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច​១០​នាក់​៕ 







Tag:
 ​ឧបទ្ទវហេតុ​កបាក់រ​លំអ​គារ​
 ​ ឆ្នាំ​២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com