ជាតិ
នយោបាយជាតិ
លោក កឹម សុខា៖ ពេលមានសោកនាដកម្ម មិនមែនពេលត្រូវចោទគ្នាឡើយ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ
× លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បានចូលរួមចំណែកបរិច្ចាគថវិកាចំនួន២០០០ដុល្លារ ដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប កាលពីចុងសប្តាហ៍កន្លងមក។
«លោក កឹម សុខា បានប្រាប់ទៅសហការីឲ្យចូលរួមដោយសប្បុរស ព្រោះជារឿងសោកនាដកម្មរបស់ខ្មែរ មិនមែនជាពេលវេលាចោទគ្នាទេ គឺជាពេលសង្គ្រោះ»។ នេះបើតាមការអះអាងរបស់លោក មុត ចន្ថា បុគ្គលដែលស្និទ្ធនឹងអតីតប្រធានគណបក្សសង្គ្រោះជាតិ ជុំវិញករណីបាក់អគារដែលសម្លាប់មនុស្ស៣៦នាក់ និងបណ្តាលឲ្យ២៣នាក់ទៀតរងរបួស។
លោក មុត ចន្ថា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនបន្ថែមយ៉ាងដូច្នេះថា៖ «អស់រយៈពេលបីថ្ងៃនេះ ទោះបីមិនបានទៅដោយផ្ទាល់ដល់ទីកន្លែងកើតហេតុ លោក កឹម សុខា បានសង្កេតឃើញសមត្ថកិច្ចបានខឹតខំប្រឺងប្រែងយ៉ាងខ្លាំង គួរឲ្យកោតសរសើរក្នុងប្រតិបត្តិការជួយសង្គ្រោះ»៕
© រក្សាសិទ្ធិដោយ thmeythmey.com