អត្ថបទពាណិជ្ជកម្ម
ឈ្នះ​ម៉ូតូ​ហុងដា​ឌ្រី​ម 2019 ពី​កម្មវិធី កោស​ឈ្នះ​! កោស​ឈ្នះ​! ឈ្នះ​100%! របស់​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា​
06, Jan 2020 , 11:14 am        
រូបភាព
ដោយ: ថ្មីៗ
កាន់តែ​វិសេស​ថែមទៀត ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា​បានផ្ដល់​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន​ពីរ​រង្វាន់​ដល់​អ្នក​មានសំណាង​ទាំង​ពីររូប ដោយ​គ្រាន់តែ​កោស​កាត​បញ្ចូល​ទឹកប្រាក់ ចំនួន ៥,000 រៀល និង ១0,000 រៀល ពី​កម្មវិធី កោស​ឈ្នះ​! កោស​ឈ្នះ​! ឈ្នះ​100%! របស់​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា​។​
 
​អ្នកនាង ផុន ផល្លី មកពី​ភ្នំពេញ​ដែល​ទទួលបាន​រង្វាន់​ម៉ូតូ​ហុងដា បាន​ថ្លែងថា គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​គាត់​កោស​កាត​ស្មា​ត ដែល​រំពេច​នោះ​គាត់​បានឃើញ​រូប​ម៉ូតូ​ហុងដា​ឌ្រី​ម 2019 នៅលើ​ក្រដាស​កោស​។ ផ​លី្ល​បាន​និយាយថា​៖ «​ខ្ញុំ​បានដឹងថា​ស្មា​ត​ផ្ដល់​រង្វាន់​តាំងពី​ដំបូង​នៅតាម​បណ្ដាញ​សង្គម តែ​ភ្ញាក់ផ្អើល​ខ្លាំង​ដែល​បានឃើញ​រូប​ម៉ូតូ ហើយក៏​តេ​ទៅ​សួរ​ក្រុមហ៊ុន​ក៏​បញ្ជាក់ថា ពិតជា​បានទទួល​រង្វាន់​មែន​។ និយាយ​ទៅ​គឺថា​សប្បាយចិត្ត​ដែល​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ល្អ​ហើយ​អាច​ឈ្នះ​រង្វាន់​ថែមទៀត​ផង​»​។​


 
​លោក គួ​យ ណាំ មកពី​ខេត្តព្រៃវែង​ក៏​ជា​អតិថិជន​មួយរូប​ផងដែរ ដែល​ទទួលបាន​រង្វាន់​ម៉ូតូ​តាមរយៈ​ការ​កោស​កាត​នេះ​។ លោក គួ​យ ណាំ បាន​ផ្ដាំ​ដល់​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទដៃ​ស្មា​ត​ទាំងអស់​ឲ្យ​ប្រើ​កោស​កាត ៥,000​រៀល និង ១0,000​រៀល ដើម្បី​ទទួលបាន​ឱកាស​ឈ្នះ​ទាំងអស់គ្នា​។ 
 
​នេះ​ជា​អតិថិជន ទី​ពីរ​និង​ទី​បី ដែល​ទទួលបាន​ម៉ូតូ​ពី​កម្មវិធី កោស​ឈ្នះ​! កោស​ឈ្នះ​! ឈ្នះ​100%! របស់​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា​។ កន្លងមក​ក៏បាន​អ្នកឈ្នះ​រង្វាន់ ទូរស័ព្ទដៃ Oppo Reno Oppo F11 Pro Smart Prime II និង​Smart @Home ជាច្រើន​ដែរ​។ គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​នេះ​នឹង​បញ្ចប់​នៅ​ចុងខែ​កុ​ម្ភះ ដូច្នេះ​កុំ​ភ្លេច​កោស​កាត​ឥឡូវនេះ​ដើម្បី​ឈ្នះ 100% ជាមួយ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​រួមមាន​ម៉ូតូ Honda Dream 2019 10 រង្វាន់ ទូរស័ព្ទ OPPO Reno 10x Zoom ចំនួន ២0 រង្វាន់ OPPO F11 Pro ចំនួន ៥0 រង្វាន់ គម្រោង Smart @Home Standard ៣ ខែ ចំនួន ១00 រង្វាន់ ទូរស័ព្ទ Smart Prime II ចំនួន ១00 រង្វាន់ និង​រង្វាន់​ជាច្រើន​ទៀត​។ គាំទ្រ​លុយ​រៀល​ខ្មែរ ទិញ​កាត​កោស ៥,000៛ និង ១0,000៛ ឥឡូវនេះ​!
 
#​កោស​ឈ្នះ #​កោស​ឈ្នះ​
 
Link to video:  https://we.tl/t-Pr3csdsJhG




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com