ជាតិ
សង្គមជាតិ
អគ្គិភ័យ ឆាបឆេះផ្ទះពលរដ្ឋអស់១៦០គ្រួសារ ក្នុងសង្កាត់ទួលសង្កែ១ តែគ្មានអ្នករងគ្រោះថ្នាក់ឡើយ រូបភាពពីលោក នង សាបុង
× ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋអស់១៦០គ្រួសារ ដែលមាន១៥ល្វែង ក្នុងនោះមាន១៦០បន្ទប់នៅភូមិបាក់ទូ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ នៅពាក់កណ្ដាលអធ្រាតម៉ោង១និង៣០នាទីឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។
បើតាមរបាយការណ៍បឋមដែលសារព័ត៌មានថ្មីៗទទួលាបានពីលោក នង សាបុង ម៉េប៉ុស្តិ៍ទួលសង្កែ១ ខណ្ឌឫស្សីកែវ សមត្ថកិច្ច កំពុងស្រាវជ្រាវពីមូលហេតុនៃអគ្គិភ័យឆាបឆេះនេះ។ ជាមួយគ្នានេះដែរ ហេតុការនេះ បណ្ដាលឲ្យខូចខាតផ្ទះទាំង១៥ល្វែង ស្មើនឹង១៦០បន្ទប់។ ករណីនេះ មិនបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋឡើយ ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៤២គ្រឿង សម្រាប់ពន្លត់។ ភ្លើងឆាបឆេះនេះ បានរលត់ទៅវិញនៅម៉ោងប្រហែល៣ទៀបភ្លឺ៕
Tag:
អគ្គិភ័យ
ខណ្ឌឫស្សីកែវ
© រក្សាសិទ្ធិដោយ thmeythmey.com