អត្ថបទពាណិជ្ជកម្ម
និយាយលេងៗសោះ ស្រាប់តែឈ្នះរង្វាន់ឡានទំនើប Porsche Macan ១គ្រឿងពី ស្រាបៀរកម្ពុជា មែនទែន
× ភ្នំពេញ៖ តាមរយៈការជួបសម្ភាសផ្ទាល់ជាមួយ លោក ណុយ សុខណេម ដែលជាអ្នកឈ្នះរង្វាន់ឡានទំនើប Porsche Macan ស៊េរីចុងក្រោយបំផុត ពីស្រាបៀរកម្ពុជាដំបូងគេបានរៀបរាប់ដំណើរដើមទងយ៉ាងដូច្នេះថា៖« ថ្ងៃឆ្លងឆ្នាំ ខ្ញុំនិងបងប្អូនថ្លៃ៣នាក់ទៀតបានទិញស្រាបៀរកម្ពុជាកន្លះកេសពីតូបមួយក្បែរផ្ទះ ដើម្បីជប់លៀងបន្ទាប់ពីចេញពីម៉ោងធ្វើការដើម្បីអបអរសាទរយប់ឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីស្រាប់តែសំណាងអីក៏ឈ្នះបានរង្វាន់ឡានទំនើបខាងលើតែម្តង»។
លោកបន្តទៀតថា៖ « កន្លងមកខ្ញុំឃើញគេឈ្នះរង្វាន់ ៤០ លានរៀលពីស្រាបៀរកម្ពុជា ផ្សាយពេញទូរទស្សន៍ ចំណែកខ្ញុំវិញផឹកស្រាបៀកម្ពុជាតាំងពីណាពីណីមក ឈ្នះតែរង្វាន់ ១កំប៉ុង ២កំប៉ុង ហើយខ្ញុំតែងគិតថារង្វាន់ធំគេទុកឱ្យតែគ្នាគេទេ ដល់តែត្រូវខ្លួនឯងអ៊ីចឹង បានដឹងថា អូ! រង្វាន់ធំពិតជាមានសម្រាប់គ្រប់គ្នាមែន»។
លោកក៏បានប្រាប់ពីអ្វីដែលលោកនិយាយមុនគាស់ក្រវិលកំប៉ុងរង្វាន់នោះដែរថា៖ « ខ្ញុំនិយាយលេងជាមួយបងថ្លៃខ្ញុំថា បើគាស់ឈ្នះរង្វាន់ឡានទំនើបមែននោះ យើងនឹងចែកគ្នាស្មើ រួចហើយខ្ញុំក៏គាស់កំប៉ុងមក ហើយអ៊ុតមើលរង្វាន់ ក៏ស្រាប់តែឃើញរូបឡានមែនទែនលើក្រវិលកំប៉ុង ខ្ញុំក៏នៅស្ងៀមមួយសន្ទុះ ដោយរក្សាទឹកមុខស្មើ ហើយមួយភ្លែតក្រោយមកទើបខ្ញុំក្រោកឈរឡើង ស្រែកហ៊ោរខ្លាំងតែម្តង ហើយបងប្អូនថ្លៃ៣នាក់ទៀតដែលអង្គុយជាមួយគ្នា ក៏ក្រោកឈរស្រែកហ៊ោដែរខណៈដែលពួកគេមិនទាន់បានឃើញរង្វាន់លើក្រវិលកំប៉ុងផង ក្រោយមកទើបសុំមើលក្រវិលកំប៉ុងដែលត្រូវរង្វាន់ដែរ»។
សូមបញ្ជាក់ផងដែរថា រង្វាន់រថយន្តទំនើប Porsche Macan ស៊េរីចុងក្រោយបំផុត ពីស្រាបៀរកម្ពុជា មានចំនួនសរុប ១២ គ្រឿងសម្រាប់ឆ្នាំ ២០២០ នេះ ដូច្នេះនៅសល់រង្វាន់ធំជាងគេបំផុតនេះ ចំនួន ១១ គ្រឿងទៀតសម្រាប់អតិថិជនបន្ទាប់។
ពិសាដោយការទទួលខុសត្រូវ!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com