ជាតិ
សង្គមជាតិ
ផឹកស៊ី មិត្តភក្តិរត់ចោលអស់ អត់លុយឲ្យគេ ប្រាប់ថា «ស្គាល់ស្នងការ» ដើម្បីរួចខ្លួន
06, Jan 2020 , 2:00 pm        
រូបភាព
បុរសម្នាក់ ទៅផឹកស៊ីជាមួយគ្នីគ្នា៣នាក់ តែដល់យ់ជ្រៅ ម៉ោងប្រមាណ២ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ មិត្តភក្ត្រដែលទៅជាមួយនោះ បានគេចខ្លួនអស់ ដោយនៅសល់តែម្នាក់ឯង។ ដល់ពេលម្ចាស់ហាងគិតលុយ បុរសនោះ មិនមានលុយឲ្យ ហើយម្ចាស់ ក៏សួរបុរសនោះ ថា «ស្គាល់អ្នកណាខ្លះ?»



បុរសនោះ ក៏ឆ្លើយថា«ស្គាល់ អ៊ំ អាត់ ខែម»។ ពេលនោះ ម្ចាស់ហាង ក៏រាយការណ៍ទៅលោក អាត់ ខែម ដែលជាស្នងការខេត្តបន្ទាយមានជ័យ ទាំងយប់។ ក្រោយទទួលបានការរាយការណ៍ លោក អាត់ ខែម បានប្រើកម្លាំងឲ្យទៅហៅបុរសនោះ មកជួប ដើម្បីសួរនាំ។

លុះព្រឹកឡើង បុរសនោះ ទៅជួបលោក អាត់ ខែម ហើយលោក អាត់ ខែម ក៏សួរអំពីរឿងដែលបុរសនោះ ប្រាប់ម្ចាស់ហាងថា ស្គាល់លោកជាស្នងការ។ បុរសនោះ ប្រាប់លោកស្នងការថា «ធ្លាប់ឮឈ្មោះអ៊ំ ខ្ញុំ ចេះថាទៅ ខ្លាចគេវាយ»។ បន្ទាប់សួរនាំរួចហើយ លោក ស្នងការ ក៏ជូនថវិកា២សែនរៀល ដល់បុរសនោះ ដើម្បីយកទៅសងម្ចាស់ហាង។ 

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ បង្ហោះព័ត៌មាននេះ លើទំព័រហ្វេសប៊ុក៕ 

Tag:
 អាត់ ខែម
© រក្សាសិទ្ធិដោយ thmeythmey.com