ជាតិ
រថយន្ត
ផ្លាកលេខ​ពិសេស​ដែល​អាចដាក់​ជា​ឈ្មោះ​បាន នឹង​ចាប់ផ្ដើម​បើក​លក់​នៅ​ថ្ងៃទី​៧​មករា​
06, Jan 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងដាក់​ឲ្យ​ដំណើរការ លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ជា​ផ្លូវការ នៅ​ថ្ងៃទី​៧​ខែមករា ក្នុង​កម្មវិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់ នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ សែន​សុខ ។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​


 
​ក្រសួង​សាធារណការ បាន​បញ្ជាក់ថា លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ គេ​អាចដាក់​ជា​ឈ្មោះ​ជា​ឡាតាំង ឬ​ជា​លេខ ដោយ​មិន​លើសពី​៨​ខ្ទង់ ហើយ​ផ្នែក​ខាងលើ​មាន​ពាក្យ​កម្ពុជា និង​ផ្នែក​ខាងក្រោម​មាន​ពាក្យ Cambodia ។ បើតាម​ក្រសួង​ដដែល នៅពេល​ផ្ទេរកម្មសិទ្ធិ​រថយន្ត ម្ចាស់​យានយន្ត​ក៏​អាច​រក្សា​លេខ​ចុះបញ្ជី​ពិសេស​នេះ​ទុក សម្រាប់​ប្រើ​ជាមួយ​រថយន្ត​ថ្មី​ផងដែរ​។ ក្រសួង​សាធារណការ  អះអាងថា ការបង្កើត​ឲ្យ​មាន​លេខ​ចុះបញ្ជី​ពិ​សស​ផ្ទាល់ខ្លួន​នេះ គឺ​ដើម្បី​បន្ថែម​ជម្រើស​ដល់​ប្រជាពលរដ្ឋ និង​រក​ចំណូល​ជូន​រដ្ឋ​។​
 
​ខាងក្រោម​នេះ​ជា​វី​ឌី​អូ​ណែនាំ​ពី​ការស្នើ​ទិញ​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៖
 

© រក្សាសិទ្ធិដោយ thmeythmey.com