CDC សម្រេច​ឱ្យ​ក្រុមហ៊ុន​៤ បោះទុន​១៧​លាន​ដុ​លា្ល​រ បង្កើត​រោងចក្រ​កាត់ដេរ នៅ​ភ្នំពេញ កំពង់ចាម​និង​កណ្តាល
ជាតិ
សេដ្ឋកិច្ច
CDC សម្រេច​ឱ្យ​ក្រុមហ៊ុន​៤ បោះទុន​១៧​លាន​ដុ​លា្ល​រ បង្កើត​រោងចក្រ​កាត់ដេរ នៅ​ភ្នំពេញ កំពង់ចាម​និង​កណ្តាល
06, Jan 2020 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​CDC បន្ត​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ថ្មី​៤​ទៀត បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ កាបូប រោងចក្រ​ត្បាញ​ខ្សែ​បន្ទះ ខ្សែយឺត និង​អំបោះ​ដេរ និង​រោងចក្រ នៅ​ទីតាំង​ផ្សេងៗ​ពីគ្នា ក្នុង​ទឹកដី​កម្ពុជា​។  ក្រុមហ៊ុន​ថ្មី​ទាំង​៤​នោះ មានតម្លៃ​វិនិយោគ ១៧,២​លាន​ដុ​លា្ល​រ និង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​បាន​ជិត​១,៥០០​នាក់ ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​CDC នា​ថ្ងៃទី​៦​មករា ឆ្នាំ​២០២០​។

 
​បើតាម​CDC ក្រុមហ៊ុន​ទាំង​៤​នោះ​មាន​៖ ក្រុមហ៊ុន​FAMOUS LEATHERWARE (CAMBODIA) CO., LTD. និង​ក្រុមហ៊ុន​XIN HAK MUY MAKE CLOTHES ASSIST MATERIAL CO., LTD មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​ក្រុមហ៊ុន FAMOUS LEATHERWARE មានតម្លៃ​វិនិយោគ​៥,៣​លាន​ដុល្លារ លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ រីឯ​ក្រុមហ៊ុន XIN HAK MUY MAKE CLOTHES ASSIST MATERIAL  មាន​ទុនវិនិយោគ​២,៥​លាន​ដុល្លារ បង្កើត​រោងចក្រ​ត្បាញ​ខ្សែ​បន្ទះ ខ្សែយឺត និង​អំបោះ​ដេរ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។ 
 
​ដោយឡែក ក្រុមហ៊ុន SUN AWESOME GARMENT CO.,LTD មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​បោកគក់ នៅ​ភូមិ​កប្បាស ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ជិត​៧​លាន​ដុល្លារ    និង​ក្រុមហ៊ុន KIMBAO BAG INDUSTRY CO.,LTD មានតម្លៃ​២,៥​លាន​ដុល្លារ  នឹង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ថង់យួរ​គ្រប់​ប្រភេទ នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​៕ 

Tag:
 រោងចក្រ​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com