ប្រសិនបើលោកអ្នក កំពុងស្វែងរកទិញផ្ទះសម្រាប់លំហែកាយ ឬវិនិយោគលើអនលនទ្រព្យនៅតំបន់មាត់សមុទ្រ ខេត្តព្រះសីហនុ ជាខេត្តដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនោះ ឱកាសរបស់អ្នកមកដល់ហើយ។ គម្រោង New Landmark កំពុងផ្ដល់ជូនយ៉ាងពិសេសជាមួយតម្លៃចាប់ពី ៤ម៉ឺនដុល្លារ ហើយលោកអ្នក នឹងក្លាយជាម្ចាស់យូនីតមួយ នៅក្នុងអគារខុនដូរដ៏ស្អាតជាប់ឆ្នេរសមុទ្រមួយនេះ។
មានចម្ងាយត្រឹម២០០ ម៉ែត្រ ពីឆ្នេរសមុទ្រដ៏ល្បីក្នុងខេត្តព្រះសីហនុ គឺឆ្នេរអូរឈើទាល។ គម្រោង New Landmark ស្ថិតនៅលើទីតាំងមួយ ដែលមានសក្ដានុពលខ្លាំងបំផុត ព័ទ្ធជុំវិញដោយសាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាងលក់ទំនិញ ធនាគារ កាស៊ីណូ និងកន្លែងកម្សាន្តជាច្រើនទៀត។
អភិវឌ្ឍដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនដ៏ល្បីមកពីប្រទេសចិនលើវិស័យសំណង់ China Construction Group គម្រោង New Landmark មានអគារទំនើបសរុបទាំងអស់ចំនួនបួនរួមមាន ខុនដូ សណ្ឋាគារលំដាប់ផ្កាយ៥ ក្លិបកម្សាន្ត និងអគារពាណិជ្ជកម្ម ដែលមានហាងទំនិញ ធនាគារ ភោជនីយដ្ឋានចិន និងអឺរ៉ុប ហាងកាហ្វេ ហាងកែសម្ផស្ស និងស្ប៉ា។
ជាមួយផ្ទៃដីអភិវឌ្ឍសរុប ២០០,០០០ ម៉ែត្រការ៉េ គម្រោង New Landmark ក៏មានសាងសង់កន្លែងហាត់ប្រាណ អាងហែលទឺក ទីលានវាយកូនហ្គោល ទីលានវាយតេនីស ផ្លូវថ្មើរជើង មជ្ឈមណ្ឌលវប្បធម៌ សាលប្រជុំសាធារណៈ និងចំណតរថយន្តក្រោមដី។
យូនីតនៅក្នុងខុនដូរបស់គម្រោង New Landmark មានទំហំផ្សេងៗពីគ្នា ចាប់ពីប្រភេទស្ទូឌីយោ រហូតដល់យូនីតដែលមានបន្ទប់គេងពីរ ជាមួយទំហំចាប់ពី ៣០ ទៅ៥១ ម៉ែត្រការ៉េ។
គ្រប់យូនីតនីមួយៗ ត្រូវបានធ្វើការរចនា និងតុបតែងដោយយកចិត្តទុកដាក់បំផុត ជាមួយការប្រើប្រាស់ និងបំពាក់ឧបករណ៍បរិក្ខារទំនើប ទាន់សម័យ និងមានគុណភាពល្អ ដើម្បីធានាបាននូវផាសុកភាពរបស់អ្នករស់នៅ និងផ្ដល់ជូនពួកគេ នូវផ្ទះមួយដែលមានគុណភាពល្អ។
ម្យ៉ាងវិញទៀត បើលោកអ្នកកំពុងស្វែងរកយូនីតធំទូលាយ មានបន្ទប់គេងច្រើននោះ គម្រោង New Landmark ក៏មានផ្ដល់ជូនយូនីតដែលមានទំហំធំរហូតដល់ ១០៦ ម៉ែត្រការ៉េ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងលក់យូនីតនៅក្នុងអគារ B ដែលមានកម្ពស់រហូតទៅដល់ ៣៧ ជាន់ ដែលនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២១។
អ្វីដែលកាន់តែពិសេស អ្នករស់នៅក្នុងអគារខុនដូនៃគម្រោង New Landmark ក៏អាចរីករាយជាមួយការបំពាក់បច្ចេកវិទ្យាចុងក្រោយ ដូចជាការគ្រប់គ្រងការចេញចូលដោយប្រព័ន្ធ QR កូដ បើកសោរ ឬចាក់សោរដោយប្រើប្រាស់ក្រយៅដៃ និងប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ។ ជាងនេះទៅទៀត នៅក្នុងអគារនេះ ក៏មានដំឡើងប្រព័ន្ធចម្រោះទឹក ដែលអាចអនុញ្ញាតឲ្យអ្នកពិសាទឹក ចេញពីក្បាលរ៉ូប៊ីណេដោយផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែម អំពីគម្រោង New Lankmark សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩២ ៩២ ១០០០ ឬ អ៊ីម៉ែល
[email protected].
(អត្ថបទពាណិជ្ជកម្ម)