ពីនេះ ពីនោះ
ពាក្យ​ណា​ត្រូវ​? «​មា​ហិ​ទ្ធិ​ឫទ្ធិ​»,«​ម​ហិ​ទ្ធិ​រិ​ទ្ធិ​»​ឬ​«​មហិទ្ធិឫទ្ធិ​»?
08, Jan 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​កុំ​ឲ្យ​មានការ​ងឿងឆ្ងល់​តទៅទៀត ថា​ត្រូវ​សរសេរ​បែបណា​ទើប​ត្រឹមត្រូវ វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​ត្រូវ​សរសេរ​ជា​«​មហិទ្ធិឫទ្ធិ​»​មិនមែន​សរសេរ​ជា​«​មា​ហិ​ទ្ធិ​ឫទ្ធិ​»​ឬ​«​ម​ហិ​ទ្ធិ​រិ​ទ្ធិ​»​ឡើយ​។

 
«​មហិទ្ធិឫទ្ធិ​» ជា​ពាក្យ​ផ្សំ​ពី បាលី មហា + ឥទ្ធិ និង សំស្ក្រឹត​. ឫទ្ធិ​។  ឫទ្ធិ​ធំ ឬ ឫទ្ធិ​ខ្លាំង​ក្រៃលែង ឬ ក៏​ឫទ្ធិ​សម្បើម មាន​មហិទ្ធិឫទ្ធិ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com