អត្ថបទពាណិជ្ជកម្ម
realme X50 ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា 5G ត្រូវបាន​សម្ពោធ​ផ្លូវការ​ហើយ​
07, Jan 2020 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​០៧ ខែមករា ឆ្នាំ ២០២០៖ ទីក្រុង​ប៉េកាំង ប្រទេស​ចិន​៖  realme ជា​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដែលមាន​ភាពលេច​ធ្លោ​ជាខ្លាំង បានប្រកាស​សម្ពោធ​ស្មា​ត​ហ្វូ​ន​ថ្មី​គឺ realme X50 ដែលជា​ស្មា​ត​ហ្វូ​ន​បំពាក់​ដោយ​បច្ចេកវិទ្យា 5G ដំបូងបង្អស់​របស់ខ្លួន​នៅថ្ងៃនេះ​។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ ឈានចូល​ក្នុងសម័យ​បច្ចេកវិទ្យា 5G របស់​ក្រុមហ៊ុន realme​។ នាពេល​អនាគត realme អាច​នឹង​កាន់កាប់​តំណែង ម៉ាក​ទូរស័ព្ទ​ដែល​ពេញនិយម​បំផុត​សម្រាប់​ការប្រើប្រាស់ បច្ចេកវិទ្យា 5G ហើយ​អាច​ផលិត​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា 5G យ៉ាង​ទាន់សម័យ​និង​មានតម្លៃ​សមរម្យ​សម្រាប់​យុវវ័យ​ផងដែរ​។
 
​ទន្ទឹមនឹងនេះ​ផងដែរ ក្រុមហ៊ុន realme ក៏​បន្ត​ការសហការ​របស់ខ្លួន​ជាមួយ​លោក Naoto Fukasawa ដែលជា​អ្នក​រចនា​គំរូ​ផលិតផល​ឧស្សាហកម្ម​បែប​ទាន់សម័យ ដោយ​លោក​បានបង្ហាញ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន realme X50 Master Edition ជាមួយ​ការ​រចនា​យ៉ាង​ប្លែក​ពិសេស​ជាងគេ ។ 
 
​សមត្ថភាព​ខ្លាំង ជាមួយ​ស្មា​ត​ហ្វូ​ន 5G សម្រាប់​យុវវ័យ​
 
​ជា​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​បំពាក់​ដោយ​បច្ចេកវិទ្យា 5G ដំបូងបង្អស់​របស់ realme X50 បង្ហាញ​ពី​ដំណើរការ​ល្អឥតខ្ចោះ​ជាមួយ​ឈី​ប Qualcomm Snapdragon 765G ដែលជា​បន្ទះ​ឈី​ប​រួមបញ្ចូល​គ្នា​ដោយ​បច្ចេកវិទ្យា 5G ដំបូង​របស់​ក្រុមហ៊ុន Qualcomm ។ ជាមួយនឹង​បន្ទះ​ឈី​ប​នេះ realme X50 អាច​ដំណើរការ​ជាមួយ SA និង NSA សម្រាប់ 5G និង​ក្រុម 5G ជាច្រើន​ទៀត​ដូចជា n1, n41, n78, n79 ជាដើម​។ ក្រៅពីនេះ ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​នេះ  ក៏​អាច​ដំណើរការបាន​ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា 2G, 3G និង 4G ផងដែរ ។ 
 
​ថាមពល​ថ្ម 4200mAh របស់ realme X50 ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​សាក​ថ្ម 30W VOOC Flash Charge គឺ​សាក​ថ្ម​ពេញ​ត្រឹមតែ 60 នាទី​ប៉ុណ្ណោះ ។ ស្មា​ត​ហ្វូ​ន​នេះ​ក៏​បំពាក់​មកជា​មួយ បច្ចេកវិទ្យា NFC ដែល​អាច​បញ្ជូន​ឯកសារ​ពី​ទូរស័ព្ទ​មួយ​ទៅ​ទូរស័ព្ទ​មួយទៀត​បាន​យ៉ាង​លឿន​បំផុត ហើយ​ភ្ជាប់​មកជា​មួយ Speaker បំពង​សម្លេង​ទាំងសងខាង ដើរ​ដោយ​បច្ចេកវិទ្យា Dolby Atmos និង Hi-Res ។ បច្ចុប្បន្ននេះ realme X50 បំពាក់​ប្រព័ន្ធ GPS ប្រេកង់​ភ្លោះ​ដើរ​លឿន និង​ត្រូវ​ទីតាំង​ជាក់លាក់​ជាង​មុន​។ បើ​និយាយ​អំពី​រចនាប័ទ្ម​រូបរាង​វិញ វា​ត្រូវបាន​រចនា​ឡើង​យ៉ាង​ថ្មី​សន្លាង​ជា​លើកដំបូង​។ 


 
realme X50 បំពា​ក់ញ្ចក់  Corning Gorilla Glass ជំនា​ន់ទី 5 នៅ​ផ្នែក​កញ្ចក់​ខាងលើ និង​អេក្រង់ LCD ទំហំ 6.57 អ៊ី​ញ សម្រាប់​ស្រទាប់​ក​ញ្ចា​ក់​បន្ទាប់ ដែល​លាត​បាន​ធំ​រហូតដល់​ទំហំ 90.48% និង​មាន​កម្លាំង​អេក្រង់ 120Hz ។ អេក្រង់​នេះ​ក៏បាន​បំពាក់​បច្ចេកវិទ្យា Sunlight និង Dark Mode ផងដែរ​។ សម្រាប់​សេន​សឺ​ស្កេ​ន​ម្រាមដៃ​របស់ realme X50 គឺ​ត្រូវ​បានដាក់​ជាមួយ​ប៊ូ​តុង Home តែម្តង​។ ស្មា​ត​ហ្វូ​ន​នេះ​មាន​ពីរ​ពណ៌​គឺ ពណ៌​ប្រាក់ (Glacier Silver) និង ពណ៌​ផ្ទៃមេឃ​ស្រាល (Polar Blue)​។ 
 
realme X50 បំពាក់​មកជា​មួយ​កាមេរ៉ា​ក្រោយ​៤ គ្រាប់​ដែល​កាមេរ៉ា​គោល​ទំហំ 64 មេ​ហ្គា​ភិ​ច​ស៊ែ​ល​, និង​ឡេ​ន​កាមេរ៉ា​ទី​2 ទំហំ 12 មេ​ហ្គា​ភិ​ច​ស៊ែ​ល អាច​ហ្សូ​៊​ម​ទៅដល់​២​ដង (2X) ប្រភេទ telephoto និង​ដល់​៥​ដង (5X) សម្រាប់ Optical Zoom និង​២០​ដង (20X) សម្រាប់ Hybrid Zoom​។ កាមេរ៉ា​ទី​3 ទំហំ 8 មេ​ហ្គា​ភិ​ច​ស៊ែ​ល ឡេ​ន ultra wide-angle  ថត​បាន​ប្លង់​រហូតដល់ ១១៩ ដឺ​ក្រេ និង កាមេរ៉ា​ទី 4 ទំហំ ២ មេ​ហ្គា​ភិ​ច​ស៊ែ​ល ដែលជា​ឡេ​ន​ប្រភេទ ultra-macro ។ សម្រាប់​កាមេរ៉ា​មុខ​មាន​ទំហំ 16 មេ​ហ្គា​ភិ​ច​ស៊ែ​ល មាន​អា​ផាត់​ឆឺ (aperture) f / 2.0 ដែលជា​ឡេ​ន​គោល​ថត​ប្លង់​ទូលាយ  និង ទំហំ 8 មេ​ហ្គា​ភិ​ច​ស៊ែ​ល សម្រាប់ ultra Wide-angle ដែល​ថត​ប្លង់​ខាងមុខ​ទូលាយ​រហូតដល់ 105  ដឺ​ក្រេ អស់​ក្តីបារម្ភ​សម្រាប់​ការថតរូប​ជុំគ្នា​ច្រើន​នាក់​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ដូចជា ការថតរូប​ប្លង់​ទូលាយ (Ultra wide Angle) បច្ចេកវិទ្យា​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ​(Bokeh), បច្ចេកវិទ្យា​ថតរូប​ឲ្យ​ស្អាត (AI Beauty), ថតរូប Selfie ចាប់​ជា​ក្រុម​ដោយ​ទទួលបាន​គុណភាព​ល្អ​ស្អាត​។  សម្រាប់​ការថត​វីដេអូ​កាមេរ៉ា​គឺ​បាន​ភ្ជាប់​ជាស្រេច​ដើម្បី​ជំនួយ​សាច់​វី​ដែ​អូ​ច្បាស់​ជាមួយ UIS Max Mode, ថត​វីដេអូ​ព្រាល​ផ្ទៃ​ខាងក្រោយ និង​វីដេអូ​ប្លង់​ទូលាយ (Ultra Wide-angle) នឹង​ថត​វីដេអូ​slowmo រហូតដល់ 960fps ហ្វ្រេ​ម​ក្នុង​១​វី​នាទី ។​
 
​ទូរស័ព្ទ realme X50 Master Edition រចនា​ប្លែក​ស្អាត​
 
​ក្រុមហ៊ុន realme បានធ្វើការ​ជាមួយ​លោក Naoto Fukasawa ក្នុង​ការដាក់​បង្ហាញ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ថ្មី​គឺ realme X50 Master Edition​។ រចនាប័ទ្ម​ឌី​ហ្សា​ញ នេះ​ត្រូវបាន​បំផុសគំនិត​ដោយ​ចំនុច (point) និង​ខ្សែ (Line) ដែល​ចេញពី​បន្ទះ​លោហៈ​។ លោក Naoto Fukasawa និង​ក្រុមហ៊ុន realme បានប្រកាស Master Edition ដែលមាន 2 ជម្រើស​គឺ​ជម្រើស​ជា​ចំនុច (point) និង​ជម្រើស​ជា​ខ្សែ (Line) ។ 
 
​លោក Naoto Fukasawa និង ក្រុមហ៊ុន realme ដែល​ត្រូវបាន​បំផុសគំនិត​ដោយ Point និង Line ហើយ​ត្រូវបាន​អនុវត្ត Metal បានប្រកាស​ពី​ស្មា​ត​ហ្វូ​ន​ថ្មី​របស់ខ្លួន​ចំនួន ២ ជម្រើស​គឺ Point និង Line​។ ដោយសារតែ​ការធ្វើ​ឲ្យ​មាន​ភាព​ស៊ីមេទ្រី​គ្នា និង កញ្ចក់​អុ​ី​ណុ​ក ធ្វើ​ឲ្យ realme X50 Master Edition បាន​រំលេច​ចេញ​ការ​រចនា​ពី​កញ្ចក់​លោហៈ​ដែលជា​ចំណុច សំខាន់​នាំមុខ​ផ្នែក​ឌី​ហ្សា​ញ​នៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​។​
 
​ពេញនិយម​នៃ​បច្ចេកវិទ្យា 5G មាន​អ្នកប្រើប្រាស់​ជាង ២៥ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​
 
​លោក Sky Li ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ ក្រុមហ៊ុន realme បាន​បង្ហាញថា realme គឺជា​ស្លាក​សញ្ញា​ស្មា​ត​ហ្វូ​ន​ដែល​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី ៧ ក្នុងការ​ដឹកជញ្ជូន​នាំចេញ ចាប់តាំងពី​ត្រីមាស​ទី ៣ ក្នុង​ឆ្នាំ ២០១៩ និង​ជា​ស្លាក​សញ្ញា​ស្មា​ត​ហ្វូ​ន​ដែលមាន​ការរីកចម្រើន​លឿន​បំផុត​នៅលើ​ពិភពលោក​។ រហូតមកដល់​ខែធ្នូ​ឆ្នាំ ២០១៩ ក្រុមហ៊ុន realme បាន​ចូលប្រឡូក​ក្នុង​ទីផ្សារ​ចំនួន ២២ ប្រទេស  និង​ទទួលបាន​អ្នកប្រើប្រាស់​ជាង ២៥ លាន​នាក់​។ ចំពោះ​ផ្នែក​ប្រតិបត្តិការ​អាជីវកម្ម​វិញ ក្រុមហ៊ុន realme បាន​បង្កើត​ទីផ្សារ​យុទ្ធសាស្ត្រ​ចំនួន ៦​ប្រទេស គឺ ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍  អាស៊ី​ខាងត្បូង អឺរ៉ុប អាហ្វ្រិក​ខាងកើត​និង​កណ្តាល និង​តំបន់​អាមេរិក​ឡាទីន​។ ក្រុមហ៊ុន realme នឹង​ផ្តោត​ការយកចិត្ត​ទុក​យ៉ាងសំខាន់​លើ​ការធ្វើ​មូល​ដ្ឋា​នីយកម្ម​នៅក្នុង​ទីផ្សារ​ក្នុងស្រុក ឲ្យ​ស្របទៅតាម​តម្រូវការ​ទីផ្សារ​នៅក្នុង​ស្រុក​ផងដែរ​។ នៅក្នុង​ឆ្នាំ ២០២០​ក្រុមហ៊ុន realme រំពឹងថា​ខ្លួន​នឹង​ទទួលបាន​កំណើន ១០០% នៃ​ការគាំទ្រ​នៅ​ទូទាំង​ពិភពលោក​។​
 
​ក្រុមហ៊ុន realme នឹង​នៅតែ​រក្សា​ស្មារតី​មោះមុត​របស់ខ្លួន​ជាមួយនឹង​ពាក្យស្លោក “Dare to leap” ឬ​ជា​ភាសា​ខ្មែរ «​ហ៊ាន​ផ្លាស់ប្តូរ​» នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា 5G ហើយ​ក្រុមហ៊ុន realme នឹង​បង្កើត​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា 5G ដែល​គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់​យុវវ័យ​ផងដែរ​។ ចាប់ពី​ឆ្នាំ ២០២០​នេះ​តទៅ ក្រុមហ៊ុន realme នឹង​ផលិត​ឧបករណ៍​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា 5G បន្ថែមទៀត​នៅ​ទូទាំង​ពិភពលោក ដែលមាន​គ្រប់​កម្រិត​នៃ​តម្លៃ​។ ក្រុមហ៊ុន realme នឹងដាក់​ចេញ​ស្មា​ត​ហ្វូ​ន​បំពាក់​បច្ចេកវិទ្យា 5G ផ្តាច់មុខ​នៅក្នុង​ប្រទេស​ចិន​។ សម្រាប់​ទីផ្សារ​ដ៏ទៃទៀត ចំនួន​ទូរស័ព្ទ​ដែល​បំពាក់​បច្ចេកវិទ្យា 4G និង 5G នឹងត្រូវ​អនុលោម​តាម​កម្មវិធី​ទីផ្សារ​រៀងៗ​ខ្លួន​ទៅលើ​ការប្រើប្រាស់​លើ​បណ្តាញ 5G​។ ជាមួយគ្នានេះ​ផងដែរ ក្រុមហ៊ុន realme នឹង​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង ប្រព័ន្ធ​បណ្តាញទូរស័ព្ទ​ក្នុងស្រុក ក្រុមហ៊ុន​អុ​ី​ន​ធឺ​ណេ​ត និង​អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​បច្ចេកវិទ្យា 5G​។​
 
realme X50 មាន ២ ម៉ូ​ឌែ​ល​៖ Ram 8GB+ អង់​ផ្ទុក​ទ​ន្និ​ន័យ 128GB  ដែលមាន​តម្លៃ 2,499 យន់ (​ប្រហែលជា 360 ដុល្លា​) និង RAM 12GB RAM + អង់​ផ្ទុក​ទ​ន្និ​ន័យ 256GB មានតម្លៃ 2,999 យន់ (​ប្រហែលជា 433 ដុល្លា​) គិត​ត្រឹម​ថ្ងៃទី ៧ ខែមករា​នេះ​នៅក្នុង​ប្រទេស​ចិន​។ realme X50 Master Edition ត្រូវ​បានមក​ជាមួយ RAM 6 GB + អង់​ផ្ទុក 256 GB ដែលមាន​តម្លៃ 2,699 យន់ (​ប្រហែលជា 390 ដុល្លា​) និង RAM 12 GB + អង់​ផ្ទុក 256 GB  មានតម្លៃ 3099 យន់ (​ប្រហែលជា 447 ដុល្លា​) ។​












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com