អន្តរជាតិ
យ៉ាងហោចណាស់៣៥នាក់ ស្លាប់ក្នុងហេតុការណ៍ជាន់គ្នាអំឡុងពិធីបុណ្យសពឧត្តមសេនីយ៍ Soleimani
× មនុស្សយ៉ាងហោចណាស់៣៥នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ជាន់គ្នាអំឡុងពិធីបុណ្យសពឧត្តមសេនីយ៍ Qassem Soleimani នៅថ្ងៃទី៧ ខែមករា។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Al Jazeera ។
ហេតុការណ៍ជាន់គ្នាបានកើតឡើងក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Qassem Soleimani នៅឯស្រុកកំណើតរបស់លោកក្នុងទីក្រុង Kerman ។ សាកសពរបស់លោក ត្រូវបញ្ចុះនៅវិហារមួយកន្លែងក្នុងទីក្រុងភាគអាគ្នេយ៍នេះ។
ប្រធានទីភ្នាក់ងារសង្គ្រោះបន្ទាន់អ៊ីរ៉ង់ Pirhossein Koolivand ប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា អ្នកចូលរួមក្នុងពិធីបុណ្យសពលោក Soleimani បានស្លាប់ និងមួយចំនួនទៀតរងរបួស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
យ៉ាងណាមិញ បើតាមការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera មនុស្សយ៉ាងហោចណាស់៣៥នាក់ បានបាត់បង់ជីវិត៕
© រក្សាសិទ្ធិដោយ thmeythmey.com