កីឡាករជើងខ្លាំងមកពីអង់គ្លេស Jonathan Haggerty ឬហៅក្រៅ «The General» បានមើលឃើញថាខ្លួនមានការផ្លាស់ប្ដូរច្រើន និងមានអ្នកគាំទ្រយ៉ាងពេញទំហឹងក្នុងការរួមចំណែកឲ្យរូបគេមានឈ្មោះបោះសំឡេងទល់សព្វថ្ងៃ។
អតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion វ័យ២២ឆ្នាំរូបនេះត្រូវឡើងមកសងសឹក Rodtang Jitmuangnon ឬ «The Iron Man» នៅក្នុងកម្មវិធី ONE: A NEW TOMORROW នាថ្ងៃទី ១០ មករា ខាងមុននៅក្រុងបាងកក។ Jonathan ធំធាត់នៅតំបន់ Wharf Road ស្ថិតនៅក្រុងឡុងដុងនៃប្រទេសអង់គ្លេស។ តំបន់នោះមិនសូវល្បីដូចកន្លែងផ្សេងទៀតនៃក្រុងឡុងដុងឡើយ ប៉ុន្តែ វាបានផ្ដល់ឲ្យរូបគេនូវភាពសប្បាយរីករាយកាលពីកុមារភាព។
វាជារឿងពិតមួយក្នុងលោកទោះក្មេងៗមកពីតំបន់ណាក៏ដោយពោលឲ្យតែមានការគិតវិជ្ជមានក្នុងជីវិត នោះវានឹងទទួលភាពជោគជ័យនៅថ្ងៃមួយ។ គូប្រជែងខ្សែក្រវាត់ ONE Flyweight Muay Thai World Champion សង្កត់ធ្ងន់ថា៖«ចំណង់ចំណូលចិត្ត និងការលះបង់ នឹងបង្ហាញអ្នកឲ្យដើរក្នុងផ្លូវត្រូវ។ ក្បាច់គុនអាចផ្លាស់ប្ដូរការរស់នៅរបស់យើង បើសិនយើងខំប្រឹង និង មានការលះបង់ខ្ពស់»។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕