អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូន vivo Y15 បង្ហាញខ្លួនមក ជាមួយជម្រើសពណ៌ថ្មី ទាក់ចិត្តយុវវ័យតែម្តង!
× មួយរយៈពេលក កន្លងមស្មាតហ្វូនត្រកូល Y ហាក់មានភាពស្ងប់ស្ងាត់បន្តិច តែក្រុមហ៊ុនស្មាតហ្វូន vivo ក៏ឲ្យអ្នកគាំទ្ររង់ចាំដំណឹងយូរនោះដែរ។ ក្រុមហ៊ុនស្មាតហ្វូន vivo បានបញ្ចេញនូវម៉ូឌែលកូនពៅ vivo Y15 ជាមួយនឹងជម្រើសពណ៌ថ្មី ដែលជាពណ៌បី Phantom Black មានលក្ខណៈបែបខ្មៅ ប្រដេញរលកពណ៌ដ៏ស្រទន់បែកឆ្នូតៗ។ ជម្រើសពណ៌ថ្មីសន្លាងនេះ ពិតជាមានភាពទាក់ទាញខ្លាំងណាស់ ពិសេសត្រូវចិត្តសម្រាប់មនុស្សគ្រប់វ័យតែម្តង។
នៅពេលនេះ សម្រាប់ម៉ូឌែល Y15 គឺមានជម្រើសដល់ទៅ 3 ពណ៌គឺ៖ ពណ៌ Burgundy Red ពណ៌ Aqua Blue នឹងជម្រើសពណ៌ថ្មីចុងក្រោយ Phantom Black ។ លោកអ្នកអាចជ្រើសរើសបាន នូវជម្រើសពណ៌ដែលសាកសមសម្រាប់អ្នក? រីឯតម្លៃលក់វិញ ស្មាតហ្វូន vivo Y15 នៅតែរក្សាជាមួយនឹងកញ្ចប់តម្លៃ ដដែល គឺត្រឹមតែ $179 ប៉ុណ្ណោះ។
ចំពោះលក្ខណៈពិសេសរបស់ស្មាតហ្វូន vivo Y15 ត្រូវបានបំពាក់ជាមួយនឹងអេក្រង់ទំហំ 6.35 អ៊ីញ Halo Fullview™Display ដែរជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 720 x 1544 HD+ លាតសន្ធឹងប្រមាណ 89% នៃផ្ទៃខាងមុខ។ ប្រើបន្ទះឈីប MT6762 . CPU Octa-cor e ដែលអាចដំណើរការបានក្នុងល្បឿន 2.0 GHz និងមានរ៉េម 4GB, អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB។ មានទំហំថ្មធំរហូតទៅដល់ 5000 mAh និងដំណើរការដោយ Android 9.0 ព្រមទាំងប្រើស្បែក Interface ប្រភេទ Funtouch OS 9 ទៀតផង។ ចំណែកឯកាមេរ៉ាវិញ មានដល់ទៅ៤គ្រាប់ឯណោះ ដោយកាមេរ៉ាមុខ មានទំហំ 16MP។ កាមេរ៉ាក្រោយបីគ្រាប់ (13MP + 8MP + 2MP)។ ស្មាតហ្វូន vivo Y15 អាចប្រើស៊ីមកាតបានពីរ និងមានមុខងារ Face Unlock + Finger Print ។
ដូច្នេះអតិថិជន អាចរកជាវស្មាតហ្វូន vivo Y15 នេះបាន នៅតាមបណ្តាហាងនានាៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com