ជាតិ
រថយន្ត
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល ថា ជាកំហុសរបស់លោកចំពោះរឿងមន្ត្រីកាន់ស្ថានីយថ្លឹងរថយន្ត លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត ហ្វេសប៊ុកក្រសួងសាធារណការ
× ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទទួលស្គាល់ពីគុណវិបត្តិនៅស្ថានីយថ្លឹងរថយន្ត។ លោកចាត់ទុកបញ្ហាកើតនៅកន្លែងជញ្ជីងថ្លឹងរថយន្ត គឺជាជំងឺរ៉ាំរ៉ៃមួយ ដែលនាំឲ្យខូចផ្លូវ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានថ្លែងក្នុងពិធីសន្និបាតប្រចាំរបស់ក្រសួងនៅថ្ងៃទី៨ខែមករា ដូច្នេះថា៖«ខ្ញុំសូមទទួលខុសលើរឿងជញ្ជីងនេះ ដោយសារខ្ញុំមិនបានតាមដាន ឲ្យបានដិតដល់ ខ្ញុំប្រហែស ខ្ញុំបណ្ដោយពេក»។
សូមស្ដាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល ខាងក្រោមនេះ៖
មន្ត្រីកាន់ជញ្ជីងថ្លឹងមួយចំនួនបានប្រព្រឹត្តអំពើពុករលួយ ជាថ្នូរនឹងការអនុញ្ញាតឲ្យរថយន្តដឹកលើសទម្ងន់ បើកបរលើផ្លូវថ្នល់។ នេះជាបញ្ហានៅស្ថានីយជញ្ជីងថ្លឹង ដែលសូម្បីតែប្រមុខរដ្ឋាភិបាល កាលពីខែវិច្ឆិកាឆ្នាំ២០១៩ ក៏បានស្ដីបន្ទោសចំពោះរឿងនេះផងដែរ។
ថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា លោកនឹងបញ្ចប់បញ្ហានេះឲ្យបាន ដោយមិនបណ្ដែតបណ្ដោយទៀតនោះទេ៕
Tag:
ដឹកលើសទម្ងន់
ថ្លឹងរថយន្ត
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com