អ្នកដំណើរ​១៧៦​នាក់ បាន​បាត់​បង់ជីវិត​ ដោយសារ​ការធ្លាក់​យន្តហោះ​នៅ​អ៊ីរ៉ង់​
សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នកដំណើរ​១៧៦​នាក់ បាន​បាត់​បង់ជីវិត​ ដោយសារ​ការធ្លាក់​យន្តហោះ​នៅ​អ៊ីរ៉ង់​
08, Jan 2020 , 1:14 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​អ្នកដំណើរ​១៧៦​នាក់ បាន​បាត់​បង់ជីវិត ដោយសារ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ នា​ថ្ងៃទី​៨ ខែមករា បន្ទាប់ពី​ហោះ​ចេញពី​អាកាសយានដ្ឋាន Imam Khomeini នាទី​ក្រុង​តេ​ហេ​រ៉ង់ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​។


 
​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ Boeing 737-800 ដែល​ផ្ទុក​អ្នកដំណើរ ១៧០​នាក់ បាន​ហោះ​ចេញពី​ទីក្រុង​តេ​ហេ​រ៉ង់​ឆ្ពោះ​អាកាសយានដ្ឋាន​Boryspil នាទី​ក្រុង​កៀវ អ៊ុយ​ក្រែ​ន​។ តាមរយៈ​ឧបទ្ទវហេតុ​មួយ​នេះ គឺ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ IRNA អះអាងថា​បណ្តាលមកពី​បញ្ហា​បច្ចេកទេស​។ 

អត្ថបទទាក់ទង
 
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Al Jazeera អ្នកដំណើរ អ្នក​បម្រើការ និង​អ្នកបើក​យន្តហោះ​ទាំងអស់ ចំនួន​១៧៦​រូប បាន​បាត់​បង់ជីវិត​ទាំងអស់​។ 
 
​ពិតណាស់​យន្តហោះ​អ៊ុយ​ក្រែ​ន​មួយ​នេះ ត្រូវ​ត្រូវ​ដំណើរ​នៅ​ម៉ោង ៥ និង​១៥​នាទី​ព្រឹក (​ម៉ោង​ក្នុងស្រុក​) ប៉ុន្តែ​បែរជា​ត្រូវ​ពន្យារ​រហូតដល់​ម៉ោង ៦ និង​១២​នាទី​ព្រឹក​ឯណោះ ៕

Tag:
 អ៊ីរ៉ង់​
  អ៊ុយ​ក្រែ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com