ជាតិ
សង្គមជាតិ
ចិន៦១នាក់ ឆបោកតាមទូរគមនាគមន៍ ត្រូវបណ្តេញចេញ និងហាមមិនឲ្យចូលកម្ពុជា៣ឆ្នាំ
08, Jan 2020 , 1:40 pm        
រូបភាព
មន្រ្តីអន្តោប្រវេសកម្ពុជា បញ្ជូនជនជាតិចិន៦១នាក់ (ស្រី៦នាក់) ទៅប្រទេសរបស់ពួកគេវិញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។



បើតាមនគរបាលជាតិ ជនជាតិចិនទាំងនោះ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។  នគរបាលជាតិ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានចេញប្រកាសហាមជនជាតិខាងលើ មិនឲ្យចូលកម្ពុជារយៈពេល៣ឆ្នាំ។

​ក្នុង​ឆ្នាំ២០១៩ ជនជាតិជាង៩០០នាក់ ត្រូវបណ្តេញចេញពីកម្ពុជា។ ពួកគេភាគច្រើន ប្រព្រឹត្ត​បទល្មើសឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ​(Telecom Fraud) បើក​ល្បែង​អន​ឡាញ​ខុសច្បាប់ និង​បទល្មើស​សេដ្ឋកិច្ច​ ជាដើម​៕

Tag:
 ចិន
  បទល្មើស
  បណ្តេញចេញ
© រក្សាសិទ្ធិដោយ thmeythmey.com