រថយន្ត
អន្តរជាតិ
រថយន្ត​អត្តឃាត​មួយគ្រឿង​បំផ្ទុះ​ក្បែរ​វិមាន​ប្រធានាធិបតី​សូ​ម៉ាលី​
08, Jan 2020 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត​អត្តឃាត​មួយគ្រឿង បាន​បំផ្ទុះ​នៅ​កន្លែង​ត្រួតពិនិត្យ​សុវត្ថិភាព Sayidka ក្នុង​ក្រុង Mogadishu ប្រទេស​សូ​ម៉ាលី នា​ថ្ងៃ​ពុធ​នេះ​។ យោងតាម AFP ហេតុការណ៍​នេះ កើតឡើង​នៅ​មិន​ឆ្ងាយ​ពី​វិមាន​សភា និង​វិមាន​ប្រធានាធិបតី​សូ​ម៉ាលី នោះឡើយ​។​

 
​លោក Mohamed Abdikadir បាន​ថ្លែងប្រាប់ AFP ថា​៖ «​វា​ជា​រថយន្ត​ដែល​ផ្ទុក​គ្រាប់បែក ប៉ុន្តែ​យើង​មិនទាន់មាន​ព័ត៌មាន​លំអិត​នោះឡើយ​»​។​
 
 
​តួលេខ​គ្រោះថ្នាក់ មិនទាន់​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ឡើយ គិត​ត្រឹម​រសៀល​ថ្ងៃ​ដដែល​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com