ពីនេះ ពីនោះ
«​ស្លាក​»​ជា​ពាក្យ​ខ្មែរ រីឯ​«​ផ្លាក​» គឺជា​ពាក្យ​កម្ចី​ពី​ភាសា​បារាំង
09, Jan 2020 , 7:39 am        
រូបភាព
រូបភាពពាក្យ ផ្លាក និងស្លាក
រូបភាពពាក្យ ផ្លាក និងស្លាក
ដោយ: ថ្មីៗ
​ពាក្យ​កម្ចី​ពី​បរទេស​មួយចំនួន​ត្រូវបាន​ខ្មែរ​យើង​និយម​ប្រើប្រាស់​នាពេល​បច្ចុប្បន្ននេះ​។ ជាក់ស្តែង​ពាក្យ​«​ផ្លាក​»​ដែល​ខ្មែរ​យើង​ប្រើ​សព្វ​ថ្ងៃនោះ​គឺជា​ពាក្យ​កម្ចី​ពី​បារាំង ដែល​ខ្មែរ​យើង​ក៏មាន​ពាក្យ​ខ្លួនឯង​ដែរ​គឺ​ពាក្យ​«​ស្លាក​»​។


 
​ពាក្យ​«​ផ្លាក​»​នៅក្នុង​ភាសា​បារាំង plaque, នៅក្នុង​ភាសា​អង់គ្លេស plate ដែល​គេ​បកប្រែ​ជា​ភាសា​ខ្មែរ​ថា បន្ទះ លោហៈធាតុ​ស្តើង ។ ឧទាហរណ៍​៖ ខ្មែរ​យើង​និយាយថា «​ផ្លាក​ម៉ូតូ​»​។ 
​ចំពោះ ពាក្យ​«​ផ្លាក​»​នេះ​ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំណត់​ឲ្យ​ប្រើ សម្រាប់​សម្គាល់​លើ​ផ្លាកលេខ​ម៉ូតូ និង​រថយន្ត​។ 
 
​ចំណែក​ពាក្យ​«​ស្លាក​»​ដែល​បញ្ជាក់​ពី​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត មានន័យថា​សំបុត្រ​ជា​កំណត់​តូចៗ ជា​គ្រឿង​សម្គាល់​ឈ្មោះ​។ សរសេរ​ស្លាក​, បិទ​ស្លាក​ជា​សម្គាល់​, ចាប់​ស្លាក​, ដាក់​ស្លាក​ជា​សម្គាល់​កុំ​ឲ្យ​ច្រឡំ​។ 
 
​អ្វីដែល​ត្រូវ​ចងចាំ និង​បែងចែក​ឲ្យ​ដាច់​នោះ គឺថា ពាក្យ «​ផ្លាក​» គឺជា​ពាក្យ​បារាំង ហើយ​ពាក្យ​ខ្មែរ គឺ «​ស្លាក​» ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​អ្នកសិក្សា​ផ្នែក​ភាសា​មួយចំនួន​និយាយថា គេ​អាច​ប្រើប្រាស់ មួយណា​ក៏បាន ក្នុងចំណោម​ពាក្យ​ទាំងពីរ​នេះ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com