ជាតិ
វីដេអូ
អ្នកជំនាញកសិកម្ម៖ រុក្ខជាតិឆៃយ៉ា ងាយស្រួលដាំ និងជួយដល់សុខភាព
× ភ្នំពេញ៖ «ឆៃយ៉ា» ជាឈ្មោះរុក្ខជាតិម្យ៉ាង ដែលមានប្រភពដើមមកពីតំបន់អាមេរិកខាងត្បូង។ រុក្ខជាតិឆៃយ៉ានេះ ងាយស្រួលដាំ និងថែទាំ ជាពិសេសជួយដល់សុខភាពអ្នកទទួលទាន។ រុក្ខជាតិឆៃយ៉ានេះ មានរសជាតិផ្អែម ដែលពលរដ្ឋមួយចំនួន ឲ្យឈ្មោះថា បន្លែផ្អែម ឬខាត់ណាដើម។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មដូចតទៅ៖
បើតាមអ្នកជំនាញកសិកម្ម លោក យ៉ង សាំងកុមារ រុក្ខជាតិឆៃយ៉ាទាំងដើម និងស្លឹក អាចយកទៅចម្អិនជាម្ហូបអាហារបានតាមតម្រូវការរបស់អ្នកទទួលទាន ដូចជាធ្វើជាអន្លក់, ឆា, ស្លជាដើម។ ជាមួយគ្នានេះ រុក្ខជាតិនេះ ក៏អាចធ្វើជាចំណីសត្វ ដូចជា មាន់ ទា និងជីសម្រាប់ដំណាំ ដែលជួយឲ្យដំណាំដុះលូតលាស់ល្អបានផងដែរ។
លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម បញ្ជាក់ថា៖ «រុក្ខជាតិនេះ ងាយស្រួលដាំដុះ មិនពិបាក ថែទាំឡើយ ដោយគ្រាន់តែកាច់មែក រួចដោតក្នុងដីជាការស្រេច»។ រុក្ខជាតិនេះ មានសារៈប្រយោជន៍សម្រាប់មនុស្ស និងសត្វ។ អត្ថប្រយោជន៍សម្រាប់មនុស្ស រុក្ខជាតិនេះ មានសារជាតិចិញ្ចឹមជួយដល់សុខភាព ជាពិសេសសម្បូរជាតិដេក ប៉ូតាស្យូម កាល់ស្យូម វីតាមីនអា និងវីតាមីនសេ៕
Tag:
កសិកម្ម
រុក្ខជាតិ
ឆៃយ៉ា
យ៉ង សាំងកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com