កំណាព្យ
ជាតិ
យក្ស​ធំ & យក្ស​តូច​!
09, Jan 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ


បទ ពាក្យ​៧ ប៉ាកកា​ខ្មៅ​
 
​យក្ស​ធំ​យក្ស​តូច​ខូច​ដូចគ្នា​ ​អាង​កម្លាំង​មារ​មាន​អាវុធ​
​កងទ័ព​ពូកែ​ហ៊ាន​ប្រយុទ្ធ​ ​                មិន​ព្រម​ស្មុតទ្រុឌ​មុខ​សត្រូវ​។​
 
​ក្អេងក្អាង​អុង​អាត់​ចាត់ចែង​ចង​ ​        បំពេញ​បំណង​ដើរ​ខុសផ្លូវ​
​ខ្វះ​ខ្វែងគំនិត​មិន​ចែចូវ​ ​        មើល​គេ​ក្នុង​ផ្លូវ​សត្រូវ​ជាប់​។​
 
​គិតតែ​ក្រុម​ឯង​ឥត​ក្រែង​ក្រាញ​ ​       បណ្តាក់​បណ្តាញ​ទីតាំង​ទ័ព​
​មី​ស៊ី​ល​ឆ្លង​ទ្វីប​នាំ​ក្បាល​គ្រាប់​ ​       កំញើញ​គ្នា​ជាប់​មិន​ព្រម​ចាញ់​។​
 
​ធំ​ថា​អ្នកខ្លាំង​មានតែ​យើង​ ​ព្រោះ​មាន​កាំភ្លើង​អាច​ផ្លោង​បាញ់​
​យាន​បំបាំងកាយ​ងាយ​ប្រមាញ់​ ​        គ្មាន​ពាក្យ​ថា​ចាញ់​សត្រូវ​ឡើយ​។​
 
​តូច​តាំង​ត​ថា​កុំមក​ប៉ះ​ ​គ្រោះ​ក្រែល​ក្រៃ​ក្រាស់​ច្បាស់​គ្មាន​ស្បើយ​
​តូច​ខ្លាំង​ខ្លួន​ខ្លឹម​គឺ​យើង​ហើយ​ ​        អាយ​ក្សធំ​អើយ​កុំ​ចង់​ល្បង​។​
 
​បើ​ល្បង​ល្បិច​ល្បាត​អួត​ឲ្យ​ល្បី​ ​        ក្រ​ញិ​ក​ក្រញី​ឈាម​ត្រូវ​សង​
​យើង​មិន​ធ្លាប់​ញ៉ម​នរណា​ម្តង​ ​        ប៉ះ​ដៃ​ភ្នែក​សងដៃ​ភ្នែក​វិញ​។​
 
​សង្គ្រាម​យក្ស​ដាល​ក្រាល​ឈាម​ជាក់​    យក្ស​អើយ​ឆាប់​ភ្ញាក់​ឈប់​ម្នោម្នេញ​
​រួម​ស្រាយ​ជម្លោះ​កុំ​ជម្រេញ​ ​  ចរចា​គ្នា​វិញ​លោក​សុខ​ស្ងប់​៕

© រក្សាសិទ្ធិដោយ thmeythmey.com