អ៊ីរ៉ង់ និង​កាណាដា មាន​អ្នកស្លាប់​ច្រើនជាងគេ​ក្នុង​គ្រោះ​ធ្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន​នៅ​អ៊ីរ៉ង់
អន្តរជាតិ
អ៊ីរ៉ង់ និង​កាណាដា មាន​អ្នកស្លាប់​ច្រើនជាងគេ​ក្នុង​គ្រោះ​ធ្លាក់​យន្តហោះ​អ៊ុយ​ក្រែ​ន​នៅ​អ៊ីរ៉ង់
08, Jan 2020 , 5:09 pm        
រូបភាព
​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅក្នុង​អ៊ីរ៉ង់ នា​ព្រឹក​ថ្ងៃទី​៨ ខែមករា បាន​បង្ក​ឲ្យ​មនុស្ស​ចំនួន ១៧៦​នាក់ ទទួលមរណភាព​។ ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់ ភាគច្រើន​ជនជាតិ​អ៊ីរ៉ង់ និង​កាណាដា​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​។


 
​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ Boeing 737-800 ដែល​មនុស្ស​ចំនួន ១៧៦​នាក់ បាន​ហោះ​ចេញពី​ទីក្រុង​តេ​ហេ​រ៉ង់​ឆ្ពោះ​អាកាសយានដ្ឋាន​Boryspil នាទី​ក្រុង​កៀវ អ៊ុយ​ក្រែ​ន​។ ក្នុង​ហេតុការណ៍​នេះ អ្នកដំណើរ​មកពីរ​ប្រទេស​ចំនួន ៧ បាន​បាត់​បង់ជីវិត​។ 
 
​បើតាម​ការ​អះ​អះ​របស់​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន អ្នកដំណើរ ដែលមាន​សញ្ចា​តិ​ចំនួន ៧ ក្នុងនោះ​មានដូចជា ជនជាតិ​អ៊ីរ៉ង់ ៨២​នាក់ កាណាដា ៦៣​នាក់ អ៊ុយ​ក្រែ​ន ១១ ស៊ុយអែត​១០​នាក់ អា​ហ្វ​ហ្គា​នី​ស្ថាន ៤​នាក់ អាល្លឺម៉ង់ និង​អង់គ្លេស គឺមាន​៣​នាក់​ដូចគ្នា បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​មួយ​នេះ​។ 
 
​ការធ្លាក់​យន្តហោះ​នេះ ត្រូវបាន​អាជ្ញាធរ​បញ្ជាក់ថា បណ្តាលមកពី​បញ្ហា​នៃ​ការ​ដំណើរ​ម៉ាស៊ីន​យន្តហោះ ហើយ​វា​មិនមែន​បណ្តាលមកពី​បញ្ហា​ភេ​វក​ម្ម ឬ​ការបាញ់​មី​ស៊ី​ល​របស់​ប្រទេស​ណាមួយ​ទេ​។ នេះ​បើតាម​ការអះអាង​របស់​ស្ថានទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​នៅ​អ៊ីរ៉ង់ ៕

Tag:
 អ៊ីរ៉ង់​
  អ៊ុយ​ក្រែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com