ជាតិ
សង្គមជាតិ
DJ តាមក្លិបម្នាក់ ត្រូវបានបាញ់សម្លាប់ នៅហាងមួយកន្លែង ក្នុងខណ្ឌដូនពេញ
× ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានជនដៃដល់បាញ់សម្លាប់ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហេតុការណ៍បាត់សម្លាប់នេះ បានកើតឡើងនៅម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ។
បើតាមសាក្សីនៅកន្លែងកើតហេតុ ជនរងគ្រោះដែលបានបាត់បង់ជីវិតនេះ ត្រូវបានបុរសម្នាក់ទៀតដែលរួមដំណើរជិះរថយន្តជាមួយគ្នាបាញ់សម្លាប់។ ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា ហួ មិនា ដែលមានមុខរបរជា «DJ» ចាក់បទភ្លេងនៅតាមក្លិប។
© រក្សាសិទ្ធិដោយ thmeythmey.com