ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹកឃ្មុំ ញ៉ាំ​ក្នុង​ពេលនេះ ស្បែក​អ្នកនឹង​ស​ម៉ដ្ត​រលោង​តែម្តង​
09, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យើងខ្ញុំ​ជឿជាក់ថា​អ្នក​រាល់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកឃ្មុំ​ហើយ វា​មិន​ត្រឹមតែ​អាចធ្វើ​ឲ្យ​អ្នក​ស្អាត ថែមទាំង​ល្អ​ចំពោះ​សុខភាព​អ្នក​ទៀត ប៉ុន្តែ​តើ​អ្នក​ផឹក​ត្រូវ​ពេលវេលា​ឬ​នៅ បើ​អ្នក​ផឹក​ខុស វា​ដូចជា​មិន​ផឹក​អញ្ចឹង​។


 
​តើ​គួរ​ផឹក​នៅពេលណា​ទើប​ល្អ​នោះ​? 
 
​ពេលព្រឹក​

​នៅពេល​ព្រឹក​ក្រោយ​ពេលដែល​អ្នក​ក្រោក​ពី​គេង អ្នក​អាច​ផឹកទឹក​ឃ្មុំ​មួយ​ស្លាបព្រា​ដោយ​លាយ​ជាមួយ​ទឹកបាន ប្រសិនបើ​អ្នកមាន​ក្រពះ​មិនល្អ អ្នក​អាច​លាយ​ជាមួយ​ទឹក​ដែលមាន​សីតុណ្ហភាព​៣០​អង្សា​សេ នោះ​វា​នឹង​ជួយ​សម្អាត​ក្រពះ និង​ពោះវៀន​អ្នក ថែមទាំង​ជម្រះ​ជាតិពុល​ដែលមាន​ក្នុង​រាងកាយ​អ្នក​ឲ្យ​ចេញ​ក្រៅ​ទាំងអស់​តាមរយៈ​ការបត់​ជើង ដូចនេះ​បើ​អ្នក​ផឹក​រាល់ថ្ងៃ នោះ​មុខ​អ្នកនឹង​ស្អាត​ជាមិនខាន ដោយសារ​ជាតិពុល និង​សំរាម​មិន​នៅក្នុង​ខ្លួន ជាងនេះទៅទៀត​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ពេញ​មួយថ្ងៃ​។​
 
​មុនពេល​បាយ​

​នៅមុន​ពេលដែល​អ្នក​ប​រិ​ភោគ​បាយ​មួយ​ម៉ោង អ្នក​អាច​ផឹកទឹក​ឃ្មុំ​កន្លះ​កែវ​បាន នោះ​វា​នឹង​ជួយ​ឲ្យ​អាស៊ីត​ក្រពះ​អ្នក​មិនសូវ​ចេញ ហើយ​ថែមទាំង​អាចធ្វើ​ឲ្យ​អាហារ​មិន​ស្អិត​ជាប់​ជាមួយ​ក្រពះ​ទៀតផង​។​
 
​ពេល​រសៀល​

​នៅ​ចន្លោះ​ម៉ោង​៣​និង​៤ គឺជា​ពេលវេលា​ដែល​អ្នក​ឃ្លាន ដូចនេះ​អ្នក​អាច​ផឹកទឹក​ឃ្មុំ​ក្តៅ​ឧណ្ហៗ​មួយ​កែវ​បាន នោះ​វា​នឹង​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុងការ​បំពេញការងារ​ជាមិនខាន​ឡើយ​។​
 
 ក្រោយ​ពេលបាយ​រួច​

​នៅក្រោយ​ពេលដែល​អ្នក​ប​រិ​ភោគ​បាយ​១​ម៉ោង​ទៅ​២​ម៉ោង​រួច អ្នក​អាច​ផឹកទឹក​ឃ្មុំ​ចំនួន​មួយ​កែវ​បាន នោះ​វា​នឹង​ជួយ​រំលាយ​អាហារ​ដែល​អ្នក​បរិភោគ​បាន​លឿន ធ្វើ​ឲ្យ​ពោះវៀនធំ​អ្នក​ដំណើរការ​បានល្អ ដូចនេះ​អាហារ​នឹង​រំលាយ​អស់​ក្នុង​រយៈពេល​ខ្លី ជាហេតុ​ដែល​មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ​។​
 
​មុនពេល​ចូល​គេង​

​នៅមុន​ពេលដែល​អ្នក​ចូល​គេង អ្នក​អាច​ឆុង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​ជាមួយ​ទឹក​យកមក​ផឹក​បាន នោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល ជួយ​បន្ធូរ​សាច់ដុំ​អ្នក​មិន​ឲ្យ​តឹង នោះ​អ្នកនឹង​មិនមាន​ជំងឺ​ដែល​ពិបាក​ចូល​គេង​ឡើយ ជា​ហេតុដែល​អាចធ្វើ​ឲ្យ​អ្នក​ស្អាត ដោយសារតែ​គេង​បាន​គ្រប់គ្រាន់ ហើយ​គេង​បាន​ស្ងប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com