អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo V17 ទទួលបាន​ការគាំទ្រ​ខ្លាំង​ហួស​ក្តី​រំពឹង​
09, Jan 2020 , 2:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយពី​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល V ម៉ូ​ឌែ​ល vivo V17 បានដាក់​ឲ្យ​ដំណើរការ​នៅលើ​ទីផ្សារ​អស់រយៈពេល​ប៉ុន្មាន​មកនេះ ឃើញថា​ចំនួន​អតិថិជន​ដែល​បាន​កម្មង់​ទុក​មុន ស្មា​ត​ហ្វូ​ន V17 មាន​ចំនួន​ច្រើន ហើយ​ក៏មាន​អតិថិជន​ដែល​បានមក​ជាវ​ផ្ទាល់​កើតឡើង​ខ្ពស់​ហួស​ពី​ក្ដី​រំពឹងទុក​ផងដែរ​។ អ្វីដែល​ទាក់ចិត្ត និង​ធ្វើ​ឲ្យ​អតិថិជន នៅតែ​អ្នកគាំទ្រ និង​បន្ត​ជាវ​ស្មា​ត​ហ្វូ​ន V17 ដោយសារតែ​ការ​រចនា​មាន​ភាព​ប្លែក បញ្ចេញ​នូវ​បែបបទ​ថ្មី បច្ចេកវិទ្យា​កាន់តែ​មាន​ភាពជឿនលឿន ហើយ​សម្បូរបែប​ទាន់ និង​សម័យកាល​នា​មនុស្ស​សម័យ​ថ្មី​។ បើ​ធៀប​នឹង​ស្មា​ត​ហ្វូ​ន​ដទៃ ដែលមាន​តម្លៃ​ខ្ទង់ $300 ជាង​ដូចគ្នា ស្មា​ត​ហ្វូ​ន vivo V17 ពិត​ជាមាន​សមត្ថភាព​ខ្ពស់ ដែល​អ្នក​ទាំងអស់គ្នា​អាច​ពិចារណា​បាន​។​
 
​ចំពោះ​ស្មា​ត​ហ្វូ​ន V17 នេះ មាន​តួខ្លួន​ស្រោប​ផ្ទៃ​ខាងក្រោយ ហើយ​គែម​សងខាង​ប្រើប្រាស់​ដោយ​ប្លា​ស្ទិ​ក​។ ហើយ​វា​ក៏ត្រូវ​បាន​ឌី​ហ្សា​ញ់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ខាងក្រោយ​បែប​ថ្មី មាន​រាង​អក្សរ L ដាំ​បញ្ឈរ​នៅ​ជិត​គែម​ខាងឆ្វេង រំលេច​ដោយ​កែវ​លែ​ន​កាមេរ៉ា​ចំនួន 4 គ្រាប់ និង​អម​ជាមួយ​អំពូល​ភ្លើង LED Flash ពីរ​គ្រាប់​។ ស្មា​ត​ហ្វូ​ន Vivo V17 គឺ​បាន​បំពាក់​មកជា​មួយ ប្រភេទ​អេក្រង់ Ultra O Screen  មាន​ទំហំ​អេក្រង់ 6.44 អ៊ី​ញ ហើយ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា Super AMOLED ផងដែរ​។ 
 
​ផលធៀប​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន vivo V17 គឺ 20:9 និង​អត្រា​អេក្រង់​ទៅ​រាង​ទាំងមូល គឺ 91.38%​និង​ទ្រទ្រង់​ការបង្ហាញ​ចេញ ក្នុង​កម្រិត Full-HD+ ទំហំ 1080x2400 ភិ​ច​សែ​ល​។ vivo V17 មាន​កញ្ចប់​លែ​ន​កាមេរ៉ា 4 គ្រាប់ ដែលជា​លែ​ន AI ដែល​ធ្វើ​ឲ្យ​ការថតរូប​កាន់តែ​មាន​ភាពស្រស់ស្អាត​។ 


 
​ស្មា​ត​ហ្វូ​ន​នេះ ប្រើប្រាស់​សែន​ស័​រ​ផ្តិត​រូបភាព​ទំហំ​ធំ ដល់​ទៅ 48MP ជាមួយ​កម្រិត aperture f/1.8 មាន​សមត្ថភាព​ក្នុង​ការផលិត​រូបភាព​បាន​ច្បាស់​ល្អ ជាមួយ​សាច់​រូបភាព​ច្បាស់​ស្រស់ស្អាត​បែប​ធម្មជាតិ​។ កាមេរ៉ា​នេះ អាច​ផលិត​សាច់​វីដេអូ​របស់​វា គឺអាច​ធ្វើបាន​ត្រឹម​កម្រិត 1080p@30fps វា​មាន​មុខងារ​មួយ​ហៅថា “Ultra-Stable Video” ជា​ជំនួយ​ដល់​ការ​ទប់​លំនឹង និង​សាច់​វីដេអូ មិនអាច​រលក​ញាក់ញ័​រ​ខ្លាំង​នៅពេល​យើង​ដើរ ឬ​រក្សា​លំនឹង​ដៃ​មិនល្អ​កំឡុងពេល​កាន់​ថត​។ សម្រាប់​កាមេរ៉ា​គ្រាប់​ទី 2 គឺជា Super wide-Angle lens មាន​ទំហំ 8.0MP ជាមួយ​កម្រិត aperture f/2.2 និង​ថតរូប​ប្លង់​ទូលាយ​បាន​ក្នុង​កម្រិត​មុំ 120 ដឺ​ក្រេ​។ រីឯ​លែ​ន​ពីរ​គ្រាប់​ទៀត​មាន​ទំហំ 2.0MP ជាមួយ​កម្រិត aperture f/2.4 ដូចគ្នា​ដោយ​មួយ​គ្រាប់​ជា​ប្រភេទ Macro Camera ប្រើ​សម្រាប់​ថតរូប​ភាព វត្ថុ​ដែល​នៅ​គៀក​បំផុត​ក្នុង​រយៈ​ចម្ងាយ 4cm ដោយ​ប្រើ​នូវ​មុខងារ Super Macro និង​មួយ​គ្រាប់​ទៀត​ជា Depth Sensor Lens សម្រាប់​ផលិត​រូបភាព​ព្រាល​ផ្ទៃ​ខាងក្រោយ​វត្ថុ​ដោយ​ប្រើ​នូវ​មុខងារ Bokeh​។   កាមេរ៉ា​សែ​ល​ហ្វី​វិញ គឺមាន​ទំហំ 32MP មាន​កម្រិត aperture f/2.45 អាច​ផលិត​សាច់​រូបភាព​បាន​ច្បាស់ ព្រមទាំង​អាច​ថតរូប​ព្រាល​ផ្ទៃ​វត្ថុ​បាន​ដាច់​ស្អាត​ថែម​ទៀតផង ហើយ​ក៏មាន​មុខងារ Night Mode, AR Sticker, HDR និង Beauty Face សម្រាប់​ជំនួយ​ឲ្យ​ការថតរូប និង​វីដេអូ​បាន​កាន់តែ​ស្អាត​ថែម​មួយកម្រិត​ទៀតផង​ដែរ​។ 
 
​ស្មា​ត​ហ្វូ​ន V17 ប្រើ​បន្ទះ​ឈី​ប Snapdragon 675 AIE-11nm  ជាមួយ​រ៉េ​ម​ទំហំ 8GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ស្រាប់ ទំហំ​ដល់ 256GB ជាមួយ microSD​។ បន្ទះ​ឈី​ប Snapdragon 675 AIE-11nm ដំណើរការ​ដោយ​ប្រព័ន្ធ octa-core ដែល​រចនា​មក​មាន​ទំហំ  2*Kryo Gold2.0GHz,6*Kryo Silver 1.7GHz​។ ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយ​នេះ ប្រតិបត្តិការ​ដោយ Funtouch OS9.2 ដែល​ទ្រទ្រង់​ដោយ Android 9.0 ។ 
 
vivo V17 មាន​ថ្ម​ទំហំ 4,500mAh ដែលមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​កំដរ​ដល់​ការប្រើប្រាស់​បែប​អ្នកលេង​បាន​ជិត​មួយថ្ងៃ និង​ប្រើប្រាស់​សម្រាប់​មុខងារ​កម្សាន្ត​ទូទៅ បាន​ជាង​មួយថ្ងៃ​ដោយ​ឥត​បញ្ហា​។ ថ្ម​របស់​វា ក៏​ទ្រទ្រង់​ជាមួយ​បច្ចេកវិទ្យា​សាក​ល្បឿន​លឿន Dual-Engine Fast Charging កំលាំង 18W តាមរយៈ​រន្ធ​ដោត​ប្រភេទ USB Type-C ។ ដូចនេះ យើង​ចំនាយពេល​សាក​ថ្ម​តិច តែ​ប្រើប្រាស់​កម្សាន្ត​បាន​រយៈពេល​យូរ​។ ចំពោះ​ស្មា​ត​ហ្វូ​ន vivo V17 ត្រូវបាន​ក្រុមហ៊ុន​ប្រកាស​ដាក់លក់ ជាមួយនឹង​តម្លៃ 369 ដុល្លា​តែប៉ុណ្ណោះ​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com