អត្ថបទពាណិជ្ជកម្ម
ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​គោលដៅ​ចុងក្រោយ​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​២០១៩​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​,SECC និង​រដ្ឋបាលខេត្ត
09, Jan 2020 , 2:31 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​សហការ​ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(SECC) និង​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ រៀបចំ​សិក្ខាសាលា​នៅ​ឧ​ត្ត​រ​មានជ័យ ដែលជា​គោលដៅ​ទី​១៩ និង​ជា​គោលដៅ​ចុងក្រោយ នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩​។ សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព លោក ឃិន ញ៉ា​ណ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​, លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូល​ប​ត្រ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដែលជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។ ប្រធានបទ​នៃ​សិក្ខាសាលា​នេះ​គឺ «​អ្វី​ជាការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​៖ ការត្រៀមខ្លួន ការវិនិយោគ និង​ការយល់ដឹង​ពាក់ព័ន្ធ​?»​។​
 
​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩ រៀបចំឡើង​ក្នុង​បំណង​ចែករំលែក​ចំណេះដឹង ជំនាញ បទពិសោធន៍ បទ​ប្បញ្ញត្តិ និង​ឱកាស​វិនិយោគ​ដល់​សាធារណជន នៅ​ទូទាំងប្រទេស​កម្ពុជា​។  
​លោក ជា បុល្លិកា បានផ្ដល់​មតិ​ស្វាគមន៍​ក្នុង​សិក្ខាសាលា​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ ហើយ​បានបង្ហាញ​ពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​គោលជំហរ​របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា ក្នុងការ​ពង្រីក​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​បន្ថែមទៀត​។ លោក បុល្លិកា ក៏បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន បង្កើន​ចំណេះដឹង និង​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការវិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។  
 
​បន្ទាប់មក លោក ឃិន ញ៉ា​ណ បានផ្ដល់​កិត្តិយស ប្រកាស​បើក​កម្មវិធី​សិក្ខាសាលា​ជា​ផ្លូវការ និង​បានលើកឡើង ពី​សក្ដានុពល​នៃ​ខេត្ត​របស់លោក និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​អភិវឌ្ឍ​គ្រប់​វិស័យ ជាពិសេស​វិស័យសេដ្ឋកិច្ច​ដែល​ស្ដែង​ឱ្យឃើញ តាម      រយៈ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច ដែល​ជួយ​ឱ្យ​កម្ពុជា បាន​នឹង​កំពុងមាន​កំណើនសេដ្ឋកិច្ច​នៅក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ​។ តាមរយៈ​សិក្ខាសាលា​នេះ លោក ឃិ​ញ ញ៉ា​ណ ក៏​រំពឹងថា សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ជាពិសេស​លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។  


 
លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បានបង្ហាញ​ពី​ក្ដី​រំពឹង​ខ្ពស់​របស់លោក ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត និង​ជឿជាក់ថា វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​វិនិយោគិន ដែល​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ លោក Lawrence Kook ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​មានការ​ទទួលស្គាល់​នៅ​ទូទាំង​ពិភពលោក​។​
 
​លោក Lawrence បាន​និយាយថា​៖ «​ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ ដោយសារតែ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានធ្វើ​ដំណើរ និង​ផ្ដល់​ចំណេះ​ជំនាញ​វិនិយោគ​ដល់​សាធារណជន នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​នៃ​ប្រទេស​កម្ពុជា យ៉ាង​ជោគជ័យ​។ នេះ គឺជា​ប្រវត្តិសាស្ត្រ​ដំបូង និង​គួរឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​កម្ពុជា​។ មិនតែប៉ុណ្ណោះ យើង​នឹង​បន្ត​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា និង​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​ក្នុង​ដែនដី​សុវណ្ណ​ភូមិ​នេះ ហើយ​វា​គឺជា​អ្វីដែល​យើង​បានធ្វើ​នៅ​ពិព័រណ៍ London Summit 2019 នៅ​ប្រទេស​អង់គ្លេស​នាពេល​ថ្មីៗ​នេះ​»​។​
 
​គិត​ចាប់ពី​ឆ្នាំ​២០១៨​មក  ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត ក្នុងការ​រៀបចំ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត និង​ផ្ដល់​ចំណេះ​ជំនាញ​វិនិយោគ ដល់​សិក្ខាកាម​រាប់ពាន់នាក់​រួចមកហើយ​។​
 
 នៅលើ​ឆាក​អន្តរជាតិ​វិញ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ធ្លាប់បាន​ចូលរួម​ពិព័រណ៍ និង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ​ធំៗ​ដូចជា​៖ ពិព័រណ៍ iFX Expo ឆ្នាំ​២០១៨ នៅ​ប្រទេស​សាយ​ប្រឺស  ពិព័រណ៍ London Summit ឆ្នាំ​២០១៧ ពិព័រណ៍ London Summit ឆ្នាំ​២០១៨ ពិព័រណ៍ London Summit ឆ្នាំ​២០១៩ នៅ​ចក្រភព​អង់គ្លេស និង​ពិព័រណ៍ iFX Expo Aisa ២០១៩​នៅ​ទីក្រុង​ហុងកុង​។ ក្រុមហ៊ុន ក៏មាន​ដៃគូ​សហការ​អន្តរជាតិ​ជាច្រើន នៅ​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​មី​យ៉ាន់​ម៉ា ទីក្រុង​ហុងកុង និង​ទីក្រុង​ឌូ​បៃ​ជាដើម​។​
 
​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ព័ត៌មាន​បន្ថែម​អំពី​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​នេះ សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន​យើងខ្ញុំ​តាមរយៈ​គេហទំព័រ www.cdx.com.kh ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Cambodian Derivatives Exchange ឬ​ទូរស័ព្ទ​មក​លេខ 023 22 7777៕









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com