អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំនៅតំបន់អាស៊ី SY Industry មានវត្តមាននៅប្រទេសកម្ពុជាហើយ
× ភ្នំពេញ៖ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ទំនើបលេខមួយនៅតំបន់អាស៊ី SY Industry Cambodia បានមានវត្តមាននៅប្រទេសកម្ពុជាហើយ ស្របពេលដែលវិស័យសំណង់នៅកម្ពុជា កំពុងតែមានការរីកចម្រើនឥតឈប់ឈរនោះ។ វត្តមានរបស់ក្រុមហ៊ុន SY Industry Cambodia នឹងជួយបំពេញបន្ថែមការផ្គត់ផ្គង់សម្ភារសំណង់គ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន SY industry ជាបុត្រសម្ពន្ធ័របស់ក្រុមហ៊ុនមេ SY Group នៅកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនមានជំនាញផលិតសម្ភារសំណង់ដ៏សម្បូរបែប និងមានគុណភាពខ្ពស់ មានអាយុកាល៤០ឆ្នាំ នៅកូរ៉េ។ សម្ភារសំណង់ របស់ SY Group ត្រូវបានផលិតតាមស្តង់ដារគុណភាព ISO 9001-2015 មកពីប្រទេសកូរ៉េ ជាមួយនឹងការនាំចូលវត្ថុធាតុដើមមកពីបរទេស ដោយយកមកកែច្នៃ ជាសម្ភារសំណង់ផ្សេងៗដូចជា ការជ្រលក់ពណ៌ស័ង្កសី(Zinc Color Coating) ការធ្វើស័ង្កសីស្នោរ(Sandwich Panel) ស័ង្កសីអេប៉ុង(PE Foam) ទ្វារការពារភ្លើង(Fire Door) បង្អូច PVC( PVC Window) ដុំស្នោរ(Styrofoam) ផ្ទះរីសតលំហែ(Bungalow House) ផ្ទះកុងតឺន័រ (Container House) និងមានសម្ភារសំណង់ជាច្រើនប្រភេទទៀត ជាមួយនឹងការលក់ជូនអតិថិជន ក្នុងតម្លៃថោកសមរម្យ។
ការមកដល់របស់ SY Industry គឺជាការជួយលើកស្ទួយវិស័យសំណង់នៅប្រទេសកម្ពុជា ឲ្យកាន់តែទំនើប និងមានភាពសម្បូរបែប។ ម្យ៉ាងវិញទៀត SY Industry នឹងផ្ដល់បទពិសោធន៍រស់នៅថ្មី ដែលប្រកបដោយផាសុកភាពជូនប្រជាពលរដ្ឋកម្ពុជា តាមរយៈការផលិតសម្ភារសំណង់ដ៏សម្បូរបែបរបស់ខ្លួន។
គួរបញ្ជាក់ថា ក្រុមហ៊ុន SY មានការិយាល័យកណ្តាលនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ មានសាខារោងចក្រចំនួន២៣នៅកូរ៉េ និង៧រោងចក្រនៅបរទេស ដូចជាចិន វៀតណាម ឥណ្ឌូណេស៊ី នេប៉ាល់ ហ្វីលីពីន និងកម្ពុជា។ ក្រុមហ៊ុន SY មានជំនាញខាងផលិត និងចែកចាយសម្ភារសំណង់ ពិសេសស័ង្កសីពណ៌ធម្មតា ពណ៌គ្រើម សង្ក័សីអេប៉ុង និងសង្ក័សី Panel (ស័ង្កសីស្នោរ) ទ្វារ បង្អួច សុំស្នោរ ជាដើម។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com