អត្ថបទពាណិជ្ជកម្ម
ABA ទទួលបាន​ពាន ធនាគារ​ឌីជីថល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​2019 ពី​ទស្សនា​វ​ដ្តី Asiamoney
09, Jan 2020 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
ធនាគារ ABA ដែលជា​បុត្រ​សម្ពន្ធ​របស់​ធនាគារ​ជាតិ​កាណាដា ប្រកាស​នា​ថ្ងៃនេះ​ថា ខ្លួន​ទទួលបាន​ពាន «​ធនាគារ​ឌីជីថល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​2019» ពី​ទស្សនា​វ​ដ្តី Asiamoney ដែលជា​ទស្សនា​វ​ដ្តី​ថ្នាក់​តំបន់ របស់ Euromoney ដែលជា​គ្រឹះស្ថាន​ផ្សព្វផ្សាយ​ហិរញ្ញវត្ថុ​អន្តរជាតិ​។ ពានរង្វាន់​នេះ ត្រូវបាន​ប្រគល់ជូន​ធនាគារ ABA សម្រាប់​ឥទ្ធិពល​គ្របដណ្ដប់​ផ្នែក​ឌីជីថល នៅក្នុង​វិស័យ​ធនាគារ​, ការពង្រីក​បណ្ដាញ​សាខា​, និង​បង្អែក​ដ៏​រឹងមាំ​ពី​ធនាគារជាតិ​កាណាដា​។​
 
​អ្នកជំនាញ​ពី​ទស្សនា​វ​ដ្តី Asiamoney កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​សមិទ្ធផល​របស់​ធនាគា​រ ABA ក្នុងការ​ផ្លាស់ប្តូរ​អាជីវ​កម្ម​ឌីជីថល​, ការធ្វើ​ទំនើបកម្ម​បណ្តាញ​ឌីជីថល​របស់ខ្លួន​, និង​ការអភិវឌ្ឍ​កម្មវិធី ABA Mobile ល្អផ្ដាច់គេ​ដែលមាន​សេវាកម្ម និង​មុខងារ​ប្រកបដោយ​នវានុវត្តន៍ ដូចជា ការដក​ប្រាក់​ពី​ម៉ាស៊ីន ATM មិនចាំបាច់​ប្រើ​កាត​, ការចេញ​កាត​និម្មិត​សម្រាប់​ការទូទាត់​អន​ឡាញ និង QR, ការជំរុញ​ការប្រើ​ប្រព័ន្ធ​ទូទាត់​អន​ឡាញ PayWay សម្រាប់​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​, និង​នវានុវត្តន៍​មួយចំនួនទៀត​។​
 
«​ធនាគារ ABA ចាប់យក​ឌី​ជី​ថ​លុប​នីយកម្ម ច្រើនជាង​ធនាគារ​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា​។ ធនាគារ​ឌីជីថល គឺជា​ផ្នែក​ឈានមុខ​នៃ​ធុរកិច្ច​របស់ខ្លួន ហើយ​វា​អាស្រ័យ​លើ ABA Mobile​។ សេវា E-Cash ដែល​អាច​ដក​ប្រាក់​តាម​ម៉ាស៊ីន ATM ដោយ​មិនចាំបាច់​ប្រើ​កាត មានការ​ប្រើប្រាស់​ចំនួន 370,000 ដង​ក្នុង​ឆ្នាំ​២០១៨​។ ភាពលេច​ធ្លោ​ផ្សេងទៀត​របស់​ធនាគារ រួមមាន មុខងារ ABA Pay សម្រាប់​ការទូទាត់​ដោយ​ប្រើ QR និង​មិន​ប្រើ​សាច់ប្រាក់ និង​ប្រព័ន្ធ​ទូទាត់​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក PayWay”»​។ នេះ​បើ​យោងតាម​និពន្ធ​នាយក​របស់​ទស្សនា​វ​ដ្តី Asiamoney ដែល​បញ្ជាក់​ក្នុង​សេចក្តីរាយការណ៍​ស្តីពី​ធនាគារ ABA ។​
 
​និពន្ធ​នាយក​របស់​ទស្សនា​វ​ដ្តី Asiamoney ក៏បាន​បន្ថែមទៀតថា  ធនាគារ ABA នៅតែ​បន្ត​បន្ថែម​មុខងារ​ថ្មីៗ​ជាច្រើន​ទៀត ដោយ​ថ្មីៗ​នេះ​បាន​បន្ថែម​មុខងារ​ផ្ទេរប្រាក់​អន្តរជាតិ ខណៈដែល​ខ្លួន​កំពុង​ចាប់​ដៃគូ​ជាមួយ​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ គឺ AliPay និង UnionPay ដើម្បី​ពង្រឹង​ប្រព័ន្ធ​ទូទាត់​តាម QR​។​
 
​ដោយ​អនុវត្ត​យុទ្ធសាស្ត្រ «​ឌីជីថល​ជា​អាទិភាព​» ABA បាន​ក្លាយជា​ធនាគារ​ឈានមុខ​គេ ក្នុង​វិស័យ​ធនាគារ ដោយសារតែ​វិធីសាស្ត្រ​ផ្តោត​សំខាន់​លើ​អតិថិជន​របស់​ធនាគា​រ និង​ការចាប់ផ្ដើម​មុនគេ សម្រាប់​សេវា​ធនាគារ​តាម​ទូរស័ព្ទដៃ​។ ធនាគារ បាន​វិនិយោគ​យ៉ាងច្រើន​លើ​បច្ចេកវិទ្យា​ថ្មីៗ ហើយ​ជា​លទ្ធផល ធនាគារ​មាន​សមត្ថភាព​លើសគេ នៅក្នុង​ឌី​ជី​ថ​លុប​នីយកម្ម​ហិរញ្ញវត្ថុ​។​
 
​លោក Zokhir Rasulov នាយក​ផ្នែក​ឌីជីថល​របស់​ធនាគារ ABA  មានប្រសាសន៍ថា​៖«​យើង​មាន​ភាព​រីករាយ ដែល​ត្រូវបាន​ប្រសិទ្ធ​នាម ជា​ធនាគារ​ឌីជីថល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា ក្នុង​ឆ្នាំ 2019 »​។ ពានរង្វាន់​នេះ​បង្ហាញថា យើង​កំពុង​ដើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ ក្នុងការ​អភិវឌ្ឍ​ផលិតផល​ហិរញ្ញវត្ថុ​ដ៏​ទំនើប ដែល​ផ្តោតលើ​អតិថិជន​ជា​ចម្បង ដើម្បី​ផ្ដល់ជូន​ប្រជាពលរដ្ឋ និង​អាជីវកម្ម​នានា របស់​កម្ពុជា ដោយ​ប្រើ​បច្ចេកវិទ្យា​។ វា​ជា​តថភាព​មួយ ដែលថា​កម្មវិធី ABA Mobile ជា​ជម្រើស​ទីមួយ​សម្រាប់​រូបវន្តបុគ្គល និង​អាជីវកម្ម​នានា​ភាគច្រើនបំផុត​ក្នុងប្រទេស​កម្ពុជា ដោយសារតែ​សុវត្ថិភាព​, សមត្ថភាព​, និង​បទពិសោធ​ក្នុង​ការប្រើ​កម្មវិធី​នេះ​។ តែ​រយៈពេល​មួយឆ្នាំ ចំនួន​អតិថិជន​ប្រើ​កម្មវិធី​ទូរស័ព្ទ​របស់​យើង បាន​កើនឡើង​លើស​ទ្វេដង​។ យើង​កំពុង​បន្ត​ប្រឹងប្រែង អភិវឌ្ឍ​ផលិតផល និង​កម្មវិធី​ឌីជីថល​ដទៃទៀត ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ហិរញ្ញវត្ថុ​របស់​អតិថិជន កាន់​តែមាន​ភាពងាយស្រួល​ឡើង​»​។​
 
​ធនាគារ ABA មានទ្រព្យ​សកម្ម​សរុប 4.35 ប៊ី​លាន​ដុល្លារ​អាមេរិក  (​គិត​ត្រឹម​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019) និង​បម្រើសេវា​ជូន​អតិថិជន​ច្រើនជាង  730,000 នាក់ តាមរយៈ​បណ្តាញ​ដ៏​ទូលំទូលាយ ដែលមាន​សាខា​ចំនួន 77, ម៉ាស៊ីន​ស្វ័យ​សេវា ជាង 550, សេវា​ធនាគារ​អន​ឡាញ និង​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​។ ជំហរ​នាំមុខគេ​របស់​ធនាគារ​ក្នុង​វិស័យ​ធនាគារ​ឌីជីថល និង​ធនាគារ​តាម​ទូរស័ព្ទដៃ ព្រមទាំង​កំណើន​ដ៏​រឹងមាំ​គ្រប់ផ្នែក នៃ​ធុរកិច្ច​របស់ខ្លួន បានធ្វើ​ឲ្យ​ធនាគារ​ទទួល​បានការ​ដំឡើង​ចំណាត់ថ្នាក់​ឥណទាន ដល់ «B+» ជាមួយ​ទស្សនវិស័យ «​ស្ថិរភាព​» ពី​ភ្នាក់ងារ​វាយតម្លៃ​ឥណទាន Standard & Poor’s (S&P) Global Ratings ក្នុងឆ្នាំនេះ​។​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com