អត្ថបទពាណិជ្ជកម្ម
អ្នកតំណាង​ស្រា​បៀរ​កម្ពុជា​៖ ទាយ​មើលថា​ចូលឆ្នាំ​ចិន​ខាងមុខនេះ មាន​អ្នកឈ្នះ​រង្វាន់​ឡាន​ទំនើប​ម៉ាក Porsche Macan​ទី​២ ឬ​ប្រាក់​៥០​លាន​រៀល ពី​ស្រា​បៀរ​កម្ពុជា​ឬទេ​?
09, Jan 2020 , 4:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ណុ​យ សុខ​ណេ​ម ជា​អតិថិជន​ដំបូង​គេ​បំផុត បានឈ្នះ​រង្វាន់​រថយន្ត Porsche Macan ស៊េរី​ចុងក្រោយបង្អស់ ពី​ក្រវិល​កំប៉ុង ស្រា​បៀរ​កម្ពុជា​។ ព័ត៌មាន​នេះ​នៅ​មិនទាន់​ស្ងប់​ផង ស្រាប់តែ​ពេលនេះ លោក ម៉ៃ​ឃើ​ល សុវណ្ណ តំណាង​ស្រា​បៀរ​កម្ពុជា បាន​បង្ហោះ​សារ​មួយទៀត នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ដោយ​ឲ្យ​សាធារណជន ទស្សន៍ទាយ​ពីរ​ង្វាន់​ធំ​ឡាន​ទំនើប Porsche Macan ទី​២ ថា​តើ​អ្នកឈ្នះ​រង្វាន់​ធំ​បន្ទាប់​អាច​នឹង​លេចមុខ​ភ្លាមៗ បន្ទាប់ពី​ចូលឆ្នាំ​ចិន​ហើយ​ដែរឬទេ​។​
 
​សូមបញ្ជាក់ថា ការ​បង្ហោះ​សារ ឬ​បង្ហើប​ព័ត៌មាន​ពីរ​ង្វាន់​ធំ ដោយ​លោក ម៉ៃ​ឃើ​ល សុវណ្ណ នេះ​ទទួលបាន​ការចាប់អារម្មណ៍ ដោយសារតែ​មុន​យប់​ឆ្លង​ឆ្នាំ​ពីរ​ថ្ងៃ លោក​ក៏បាន​រម្លឹក នៅក្នុង​អត្ថបទ​ព័ត៌មាន អបអរសាទរ​ឆ្លង​ឆ្នាំ​ថ្មី​ជាមួយ​ពលរដ្ឋ​កម្ពុជា ឲ្យ​អតិថិជន​ដែល​ពិសា ស្រា​បៀរ​កម្ពុជា ក្នុង​រាត្រី​ឆ្លង​ឆ្នាំ ពិនិត្យមើល​ឲ្យ​មែនទែន នូវ​ក្រវិល​កំប៉ុង​របស់ខ្លួន​។ មួយថ្ងៃ​បន្ទាប់ពី​បុណ្យចូលឆ្នាំ​សកល ក៏​ស្រាប់តែ​អ្នកឈ្នះ​រង្វាន់​ធំ​ឡាន​ទំនើប Porsche Macan ដំបូង​គេ​បង្អស់ បង្ហាញខ្លួន​នោះ​គឺ លោក ណុ​យ សុខ​ណេ​ម ស្នាក់នៅ​សង្កាត់​ទួល​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។  
 
​លើក​នេះ លោក​ក៏​ផ្ញើ​សា​នេះ​ជាថ្មី ដោយមាន​ទាំង​សារ​ជូនពរ​ដល់​បងប្អូន​សែស្រឡាយ​ចិន​ផងដែរ​ថា​៖« កុងស៊ី ហ្វា​ឆាយ​! សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​! សូម​ជូនពរ​ឲ្យ​បងប្អូន​សែស្រឡាយ​ចិន​ទាំងអស់ រក​ទទួលទាន​មានបាន សុខភាព​ល្អ និង​មានសំណាង​ឈ្នះ​បាន​រង្វាន់​ធំៗ​ពី ស្រា​បៀរ​កម្ពុជា ដែល​បងប្អូន​បាន​ជាវ​យកទៅ​សែន និង​ជួបជុំ​គ្រួសារ​មិត្តភក្តិ​ជិត ឆ្ងាយ​»​។  
 
​លោក​បញ្ជាក់​ផងដែរ​ថា រង្វាន់​ធំ​ឡាន​ទំនើប Porsche Macan នេះ នៅសល់​ចំនួន ១១ គ្រឿង ទៀត​រួមជាមួយ​រង្វាន់ ៥០​លាន​រៀល និង ៥​លាន​រៀល រាប់រយ​រង្វាន់​ឯណោះ​។ ដូច្នេះ​សូមកុំ​ភ្លេច​ពិនិត្យមើល​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ក្នុងអំឡុងពេល​ជួបជុំ​ក្លែម​អាហារ ជាមួយ​ក្រុមគ្រួសារ​នាពេល​ចូលឆ្នាំ​ចិន​ខាងមុខនេះ​។ 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com