ជាតិ
ផ្ទុះហ្កាស បណ្តាលឲ្យក្មេងប្រុសអាយុ៤ឆ្នាំស្លាប់ ហើយឪពុករបួសធ្ងន់
09, Jan 2020 , 5:37 pm        
រូបភាព
ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ បានបាត់បង់ជីវិត ហើយឪពុក ត្រូវរបួសធ្ងន់ ដោយសារផ្ទុះធុងហ្កាស នាព្រឹកម៉ោង១១ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅផ្ទះបញ្ចូលហ្កាស ក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នេះបើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។



បើតាមនគរបាលជាតិ ជនរងគ្រោះ ជាឪពុក ឈ្មោះ ណែម សុកុល អាយុ៣៥ឆ្នាំ ហើយក្មេងប្រុសឈ្មោះ កុល រ៉ាវុធ។ ចំណែកផ្ទះបញ្ចូលហ្កាសនោះ បានឆាបឆេះ៕

Tag:
 ផ្ទុះហ្កាស
© រក្សាសិទ្ធិដោយ thmeythmey.com