ONE Championship
កីឡាជាតិ
ជាតិ
Petchmorakot និង Yusupov ត្រូវ​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​នៅ​ក្រុង​ហ្សា​ការ​តា​
10, Jan 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែក្រវាត់​ថ្មី​កម្រិត​ពិភពលោក​ត្រូវបាន​ដាក់​ឲ្យ​ដណ្ដើម​នៅ​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី នា​ថ្ងៃ​សុក្រ​ទី​៧ ខែកុម្ភៈ ក្នុង​កម្មវិធី ONE: WARRIOR’S CODE ។ ជើង​ខ្លាំង​ថៃ Petchmorakot Petchyindee Academy ត្រូវ​ប៉ះ​ជើង​ខ្លាំង​មកពី​រុស្ស៊ី Jamal Yusupov ដែលជា​គូ​ឯក​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion​។



 
 
Petchmorakot ចូលខ្លួន​មក​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភពលោក ក្នុងនាម​ជា​កីឡាករ​ម្ចាស់​ខ្សែក្រវាត់ Muay Thai World Champion ច្រើន​សម័យកាល ហើយ​រូបគេ​ក៏ត្រូវ​ឡើងមក​ស្ដារ​កិត្តិយស​ឡើងវិញ​ក្រោយ​ចាញ់​ក្នុង​កម្មវិធី ONE Kickboxing Featherweight Grand Prix នៅ​វគ្គ​៨​នាក់​ចុងក្រោយ​កាល​ខែ កក្កដា​។  
 
Petchmorakot ទើប​បង្ហាញ​ក្បាច់​ដ៏​អស្ចារ្យ​កាល​ខែ វិច្ឆិកា ពេល​រូបគេ​យកឈ្នះ​កីឡាករ​អង់គ្លេស Charlie “Boy” Peters ដោយ​ប្រើ​ក្បាច់​អុក​ជង្គង់​ចំ​ដងខ្លួន​ក្នុង​កម្មវិធី ONE: EDGE OF GREATNESS​។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​អ្នកលេង​គុន​មួយ​ថៃ​រូបនេះ​ចំណាយ​ពេលវេលា​ជិត​១​ឆ្នាំ​ក្នុង​ការប្រកួត Kickboxing ហើយ​អ្នកលេង​ក្បាច់គុន​មកពី​បាងកក ទទួលបាន​ឱកាស​ឡើង​សាកល្បង​ក្បាច់គុន​ជាថ្មី​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​។ 
 
​មុនពេល​ប៉ះគ្នា​នេះ អ្នកគាំទ្រ​មួយចំនួន​បាន​ទាយ​ថា Yusupov គួរ​ជួប “The Boxing Computer” Yodsanklai IWE Fairtex ព្រោះ​វីរបុរស​ថៃ​ត្រូវការ​សងសឹក​។ ការប្រកួត​កន្លងទៅ​ជើងចាស់​មកពី​រុស្សី​បាន​ផ្ដួល Yodsanklai យ៉ាង​ជូរចត់​ត្រឹម​ទឹក​ទី​២ ក្នុង​កម្មវិធី ONE:AGE OF DRAGONS កាល​ខែ វិច្ឆិកា​។  ក្រៅពី​គូ​ឯក​នេះ ក៏មាន​ការប្រកួត​គុន​ចម្រុះ និង មួយ​ថៃ​ល្អៗ​ជាច្រើន​ទៀត​។ 

 
 
​ចំណែក​កីឡាករ​ប្រេ​ស៊ី​ល Leandro “Leo” Ataides រង់ចាំ​រយៈពេល​យ៉ាងយូរ មុនពេល​ត្រលប់​មកកាន់​រេញ​ជាថ្មី​តតាំង Reiner “The Dutch Knight” de Ridder ក្នុង​ទម្ងន់ middleweight នៃ​ការប្រកួត​គុន​ចម្រុះ​។ 
 
​នេះ​ជា​គូប្រកួត​នៅ​កម្មវិធី ONE: WARRIOR’S CODE ដូចខាងក្រោម​៖
 
•​ ​Petchmorakot Petchyindee Academy vs. Jamal Yusupov (ONE Featherweight Muay Thai World Title)
•​ ​Leandro Ataides vs. Reiner de Ridder (mixed martial arts – middleweight)
•​ ​Marat Gafurov vs. Iuri Lapicus (mixed martial arts – lightweight)
•​ ​Eko Roni Saputra vs. ខុន ស៊ី​ចាន់ (mixed martial arts – flyweight)
•​ ​Koyomi Matsushima vs. Kim Jae Woong (mixed martial arts – featherweight)
•​ ​Bi Nguyen vs. Itsuki Hirata (mixed martial arts – women’s atomweight)
•​ ​Sunoto vs. Yang Fei (mixed martial arts – 68-kilogram catch weight)
•​ ​Abro Fernandes vs. Achmad Eko Priandono (mixed martial arts – flyweight)
•​ ​Taiki Naito vs. Savvas Michael (ONE Super Series Muay Thai – flyweight)
•​ ​Oscar Yaqut vs. Antonis Muyak (mixed martial arts – featherweight)
•​ ​Andy Howson vs. Josh Tonna (ONE Super Series Muay Thai – strawweight)
•​ ​Egi Rozten vs. Fajar (mixed martial arts – flyweight)
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 





© រក្សាសិទ្ធិដោយ thmeythmey.com