កីឡាអន្តរជាតិ
អន្តរជាតិ
Super Cup៖ AT-Madrid ទម្លាក់ Barca ឡើង​ប៉ះ Real វគ្គ​ផ្តាច់ព្រ័ត្រ​
10, Jan 2020 , 10:17 am        
រូបភាព
​ក្រុម Atletico Madrid បាន​ទម្លាក់ Barcelona  ដោយ​គ្រាប់​បាល់​វាយបក​ក្នុង​លទ្ធផល ៣-២ ដើម្បី​ឡើងទៅ​ជួប Real Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Spanish Super Cup ឆ្នាំ​២០២០​។



​ខ្សែបម្រើ Lionel Messi និង Antoine Griezmann អាច​រកបាន​ម្នាក់​មួយគ្រា​ប់ មុនពេល Koke ស៊ុ​គ្រាប់​បាល់​នាំមុខ​ដំបូង​ឲ្យ At-Madrid នៅ​ដើមតង់​ទី​២ នា​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​កីឡដ្ឋាន King Abdullah Sports City ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត នា​រាត្រី​ថ្ងៃទី​៩ ខែមករា​។​
 
​ខ្សែប្រយុទ្ធ Alvaro Morata រួមជាមួយ Angel Correa បន្ថែម​ម្នាក់​មួយគ្រា​ប់​ដើម្បី​ជួយ At-Madrid យកឈ្នះ Barca វិញ​ក្នុង​លទ្ធផល ៣-២​។​
 
At-Madrid ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Diego Simeone ត្រូវ​ឡើងទៅ​ដណ្តើមពាន Super Cup ជាមួយ​ក្រុម​មកពី​ទីក្រុង​ម៉ា​ឌ្រី​ដ​ដូចគ្នា Real Madrid នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង ១:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​
 
Real បាន​កក់​កៅអី​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​មុន At-Madrid បន្ទាប់ពី​ពួកគេ​យកឈ្នះ Valencia ដោយ​លទ្ធផល ៣-១៕
 
​ ​ 


Tag:
 Suer Cup
© រក្សាសិទ្ធិដោយ thmeythmey.com