អត្ថបទពាណិជ្ជកម្ម
ទូរស័ព្ទ Nokia ចំនួន​៦​ម៉ូ​ឌែ​ល អាចធ្វើ​បច្ចុប្បន្នភាព​ទៅ Android 10 ក្នុង​ខែមករា​នេះ​
10, Jan 2020 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​ពិតជា​អស្ចារ្យ​មែនទែន​! នៅថ្ងៃនេះ HMD Global ដែលជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ម៉ាក​យីហោ Nokia ប្រកាស​ជា​ផ្លូវការ​ថា ទូរស័ព្ទ Nokia 6.1 Nokia 6.1 plus, Nokia 7 plus រួមជាមួយ​នឹង Nokia 7.1, Nokia 9 PureView, Nokia 8.1 នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​អាចធ្វើ​បច្ចុប្បន្នភាព ទៅកាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ​បំផុត គឺ​Android 10 ។ នេះ​មានន័យថា ស្មា​ត​ហ្វូ​ន​ទាំង 6 ម៉ូ​ឌែ​ល​នេះ ទទួលបាន​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS ចុងក្រោយ​បំផុត​នេះហើយ​។ ក្រុមហ៊ុន​បច្ចេកវិទ្យា HMD Global ក៏​បញ្ជាក់ថា​នឹងធ្វើ​បច្ចុប្បន្នភាព (update) ទៅលើ​ទូរស័ព្ទ​ចំនួន ៣ ម៉ូ​ឌែ​ល នៅក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ និង ៣​ម៉ូ​ឌែ​ល​ទៀត នៅក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០​នេះ​។​
 
​ស្មា​ត​ហ្វូ​ន Nokia នៅតែ​រក្សា​នូវ​ជំហរ​របស់ខ្លួន ក្នុងនាម​ជា​អ្នកដឹកនាំ​ឈានមុខ​គេ នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព OS បាន​លឿន​បំផុត​។ ថ្មីៗ​នេះ ក្រុមហ៊ុន​ក៏​ចាប់ផ្តើម​ដាក់ពង្រាយ ទៅលើ​ការ​ដំណើរការ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ចុងក្រោយ​បំផុត​ថែមទៀត ដើម្បី​ឲ្យ​អ្នកប្រើប្រាស់ និង​អ្នកគាំទ្រ ទទួលបាន​នូវ​អ្វីដែល​ថ្មី​ជានិច្ច​។ 
 
Nokia 6.1 Nokia 6.1 plus និង Nokia 7 plus គឺជា​ស្មា​ត​ហ្វូ​ន ដែល​ស្ថិតនៅក្នុង​គម្រោង Android One ដែល​មានន័យថា ស្មា​ត​ហ្វូ​ន​នេះ ទទួលបាន​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំខែ រយៈពេល​ដល់​ទៅ ៣ ឆ្នាំ និង​ការដំឡើង​ទៅកាន់ OS ចុងក្រោយ បាន​ដល់​ទៅ ២ ឆ្នាំ​ថែមទៀត​។ នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព ទៅលើ OS នេះ ទៅកាន់ Android 10 ក្រុមហ៊ុន HMD Global បាន​ពង្រឹង​ទៅលើ​ស្មា​ត​ហ្វូ​ន Nokia ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ជាមួយនឹង​ការនាំយក​នូវ​កម្មវិធី software ថ្មីៗ​ជាច្រើន​ថែមទៀត ដើម្បី​ផ្តល់នូវ​បទពិសោធន៍​កាន់តែ​អស្ចារ្យ​បំផុត សម្រាប់​អ្នកប្រើប្រាស់​។ នៅថ្ងៃនេះ Nokia 6.1 Nokia 6.1 plus Nokia 7 plus, Nokia 7.1, Nokia 9 PureView និង Nokia 8.1 បាន​ដំឡើង​ទៅកាន់ Android 10 ជា​ផ្លូវការ​ហើយ​។​


 
​អ្នកគាំទ្រ​ជាច្រើន​របស់​ទូរស័ព្ទ Nokia ពេលនេះ នឹង​ទទួលបាន​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ ក្នុងការ​ប្រើប្រាស់​ជាមួយនឹង​មុខងារ និង​លក្ខណៈពិសេស​ជាច្រើន របស់​ប្រព័ន្ធ​ប្រតិបត្តិការ​Android 10 ចុងក្រោយ​បំផុត​ដែល​រួមមាន​៖
 
●​ ​Gesture Navigation: គឺជា​មុខងារ​មួយ​សម្រាប់​គ្រប់គ្រង​ទៅលើ​ស្មា​ត​ហ្វូ​ន Nokia របស់​អ្នក​ដោយ​គ្រាន់តែ​ប៉ះ​ចុង​ម្រាមដៃ​របស់​អ្នក នៅលើ​អេក្រង់ គឺអាច​បញ្ជា​អូស​ឡើង លើ​ចុះក្រោម នៅលើ​អេក្រង់​បាន​យ៉ាង​លឿន និង​កាន់តែ​ងាយស្រួល​បំផុត ហើយ​វា​អស្ចារ្យ​ជាង​អ្វីដែល​អ្នក​បាន​រំពឹងទុក​។​
●​ ​Smart Reply: គឺជា​មុខងារ​ដ៏​ឆ្លាត​វៃ ក្នុងការ​ឆ្លើ​ប​តប​ទៅលើ​សារ ដែល​មិនមែន​គ្រាន់តែ​ជាការ​ផ្ញើ​នូវ​ពាក្យពេចន៍​នោះទេ ប៉ុន្តែ​វា​មាន​សកម្មភាព​ជាច្រើន​ទៀត ដែល​អ្នក​អាច​ប្រើប្រាស់​បាន​ជាមួយនឹង​មុខងារ​ថ្មី​ដ៏​អស្ចារ្យ​នេះ​ថែម​ទៀតផង​។​
●​ ​Privacy Controls: គឺជា​មុខងារ​ដ៏​ពិ​សេសមួយ សម្រាប់​គ្រប់គ្រង​ទៅលើ​ទិន្នន័យ​ផ្ទាល់ខ្លួន​ទាំងអស់​របស់​អ្នក នៅក្នុង​ទីកន្លែង​តែមួយ ហើយ​វា​មាន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង នៅពេលដែល​ទីតាំង​របស់​អ្នក ត្រូវបាន​ចែករំលែក​ជាមួយនឹង​កម្មវិធី Apps របស់​អ្នក ដើម្បី​ដឹងថា តើ​វា​តែងតែ​ប្រើប្រាស់​ជានិច្ច ឬ​កំពុងតែ​ប្រើប្រាស់ ឬ​មិនដែល​ប្រើប្រាស់​ថែមទៀត​។​
●​ ​Focus mode: គឺជា​មុខងារ​ដ៏​ពិ​សេសមួយ សម្រាប​រារាំង​ទៅលើ​កម្មវិធី Apps​ណា ដែល​រំខាន​អ្នក​នៅពេលដែល​អ្នក​កំពុងតែ​ផ្តោតទៅលើ​រឿង​អ្វីមួយ​ដែល​សំខាន់​នោះ (​សម្រាប់​មុខងារ​នេះ ពេលនេះ​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល Beta នៅឡើយ​។​
●​ ​Family Link: ពេលនេះ​មុខងារ​ដ៏​ពិសេស​អស្ចារ្យ​នេះ គឺជា​ផ្នែក​មួយ​នៃ Digital Wellbeing settings (​ការកំណត់​ទៅលើ​សុខុមាលភាព​ឌីជីថល​) ដែល​ជួយ​ឪពុកម្តាយ​ជាច្រើន អាចបង្កើត​ច្បាប់​មូលដ្ឋាន​ឌីជីថល​ជាច្រើន សម្រាប់​គ្រួសារ​របស់​ពួកគេ​បាន​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅកាន់​ការិយាល័យ​សារព័ត៌មាន របស់​ក្រុមហ៊ុន HMD: [email protected] ។​
 
 
 

​អំពី​ក្រុមហ៊ុន HMD Global
 
​ទីតាំង​ស្នាក់ការ​កណ្តាល នៅក្នុង​ទីក្រុង Espoo ប្រទេស​ហ្វាំ​ង​ឡង់ ក្រុមហ៊ុន HMD Global Oy គឺជា​ទឹកដី​កំណើត​របស់​ទូរស័ព្ទ​ម៉ាក Nokia ។ ក្រុមហ៊ុន HMD ធ្វើ​ការងារ​ទៅលើ​ការ​ឌី​ស្សាញ និង​ការធ្វើ​ទីផ្សារ​សម្រាប់​ស្មា​ត​ហ្វូ​ន និង​ទូរស័ព្ទ​តម្លៃ​ធូរ​ថ្លៃ​ជាច្រើន​ស៊េរី​ម៉ូ​ឌែ​ល ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន នៅ​ជុំវិញ​ពិភពលោក ជាមួយនឹង​តម្លៃ​ដ៏​ល្អឥតខ្ចោះ​។ ជាមួយនឹង​ការប្តេជ្ញាចិត្ត នៅក្នុង​ការស្វែងរក​នូវ​ភាព​ច្នៃប្រឌិត​កាន់តែ​អស្ចារ្យ និង​គុណ​ភាពជា​ចម្បង​នោះ ក្រុមហ៊ុន HMD មាន​មោទកភាព ក្នុងនាម​ជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ នូវ​ម៉ាក​យីហោ Nokia សម្រាប់​ស្មា​ត​ហ្វូ​ន និង​ថេ​ប្លេ​ត សម្រាប់​អ្នកប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក​។ សម្រាប់​ព័ត៌មាន​បន្ថែមទៀត សូម​ចូលទៅ​កាន់​គេហទំព័រ www.hmdglobal.com ។ 
 
​ក្រុមហ៊ុន Nokia គឺ​ចុះបញ្ជី​ពាណិជ្ជសញ្ញា (trademark) ជា​ក្រុមហ៊ុន Nokia Corporation. Android, Android One និង​សញ្ញា​ផ្សេងទៀត ដែលជា​ពាណិជ្ជសញ្ញា (trademark) សម្រាប់ Google LLC ។ Oreo គឺជា​ពាណិជ្ជសញ្ញា (trademark) របស់​ក្រុមហ៊ុន Mondelez International, Inc. Group ។ Qualcomm និង Snapdragon គឺជា​ពាណិជ្ជសញ្ញា (trademark) របស់​ក្រុមហ៊ុន Qualcomm Incorporated ដែល​ចុះបញ្ជី​នៅក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​៕ 






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com