អត្ថបទពាណិជ្ជកម្ម
ស្ថាប័ន​អប់រំ​ល្បីៗ​នៅ​ចក្រភព​អង់គ្លេស​នឹងដាក់​បង្ហាញ​ឱកាស​សិក្សា​នៅ​កម្ពុជា​
11, Jan 2020 , 1:12 pm        
រូបភាព
ដោយ:
កម្មវិធី​ពិ​ព័​ណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​ចក្រភព​អង់គ្លេស ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ៤​ល្ងាច នៅ សាលា ACE សាខា​ទួល​ទំពូង នឹង​នាំមក​នូវ​ស្ថាប័ន​អប់រំ​នានា​ពី​អង់គ្លេស​មកកាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្តល់​ប្រឹក្សា​ផ្ទាល់ បង្ហាញ​នូវ​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ព័ត៌មាន​អាហារូបករណ៍ និង​លក្ខខណ្ឌ​ផ្សេងៗ​ក្នុង​ការសុំ​ទិដ្ឋាការ​នៅ​ចក្រភព​អង់គ្លេស​មកកាន់ សិស្ស​និស្សិត និង​អាណាព្យាបាល​ក្នុងប្រទេស​កម្ពុជា​។

កម្មវិធី​នេះ គឺជា​វេទិកា​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ​ដែល​បង្ហាញ​នូវ​ឱកាស​សិក្សា លំដាប់ថ្នាក់​ពិភពលោក​នៅ​ចក្រភព​អង់គ្លេស និង​រំពឹងទុក​ថា​នឹងមាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់​ដែល​ទទួល​ការចាប់អារម្មណ៍​កាន់តែច្រើន​ឡើងជា​រៀងរាល់ឆ្នាំ​។​

​កម្មវិធី​នេះ​នឹងមាន​វត្តមាន​លោកជំទាវ​អគ្គរាជទូត​តំណាង​ចក្រភព​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា Tina Redshaw ចូលរួម​ជា​កិត្តិយស​បើកសម្ពោធ​កម្មវិធី ព្រមទាំង​មន្ត្រី​មកពី​ស្ថានទូត​តំណាង​អាហារូបករណ៍ Chevening ផងដែរ​។​
«​នេះ​គឺជា​ឱកាស​ដ៏​ពិសេស​សម្រាប់​សិស្ស​និស្សិត​ដែលមាន​បំណង​ចង់ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​» ប្រសាសន៍​របស់លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន IDP ប្រចាំ​ប្រទេស​កម្ពុជា​។ លោក​បាន​បន្តទៀតថា «​កម្មវិធី​នេះ​គឺជា​វេទិកា​សម្រាប់​ស្វែងយល់​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​នៅ​ចក្រភព​អង់គ្លេស​»​។ ការកើនឡើង​នូវ​ចំនួន​អ្នកចូលរួម​កម្មវិធី ពិព័រណ៍​ការសិក្សា​នៅ​បរទេស​ទាំងឡាយ​របស់​ស្ថាប័ន​អប់រំ IDP កម្ពុជា បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​សិ​ស្ស និស្សិត​កម្ពុជា ទៅលើ​ឱកាស​ទៅ​សិក្សា​នៅ​បរទេស​។​

​ដោយឡែក​ក្រុមការងារ​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា​ក៏​នឹងចូលរួម ផ្តល់​ប្រឹក្សា​ពី​ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង IELTS​។ អ្នកចូលរួម​កម្មវិធី​ទាំងអស់​ក៏​នឹង​មានឱកាស​ធ្វើតេស្ត IELTS តាម​ប្រព័ន្ធ​កុំព្យូទ័រ (CDI) សាកល្បង​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ CDI គឺជា​ជម្រើស​ថ្មី​ក្នុងការ​ធ្វើតេស្ត IELTS​។

​គួរបញ្ជាក់​ផងដែរ​ថា IDP ជា​ស្ថាប័ន​អប់រំ​នាំមុខគេ​ជុំវិញ​ពិភពលោក​ក្នុង​ការផ្តល់​ប្រឹក្សា​ព័ត៌មាន​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស អូ​ស្រា្ត​លី ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា អាមេរិក និង​អៀរ​ឡង់​។ ស្ថាប័ន IDP មាន​ការិយាល័យ​ជាង ១០០ ជុំវិញ​ពិភពលោក និង​នៅ​អង់គ្លេស​ផ្ទាល់​ផងដែរ​។​

​សម្រាប់​ការចុះឈ្មោះ​ដោយ​ឥតគិតថ្លៃ និង​ព័ត៌មាន​ផ្សេងៗ​ពី​ការសិក្សា​នៅ​បរទេស សូម​ចូលទៅ​កាន់ expo.idpevent.org/uk ឬ ទាក់ទង​ទៅកាន់​លេខ 077 667 122​។​



(អត្ថបទពាណិជ្ជកម្ម)

Tag:
 IDP
© រក្សាសិទ្ធិដោយ thmeythmey.com