ជាតិ
ក្រសួងដែនដី រកចំណូលបាន ១២០លានដុល្លារ ក្នុងឆ្នាំ២០១៩
× ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រកចំណូលចូលថវិកាជាតិ បានរហូតជិត៥០ម៉ឺនលានរៀល (ប្រមាណ១២០លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០១៩។ នេះបើយោងតាម របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ក្រសួង។
របាយការណ៍នេះបានបញ្ជាក់ថា ប្រភពចំណូលសរុបសរុប ៤៩១ ៦៦២ ៣១៧ ២៦៩រៀល (ប្រមាណ១២០លានដុល្លារអាមេរិក) ដោយគិតទាំងពន្ធប្រថាបើលើការផ្ទេរអចលនទ្រព្យនោះ បានពីផ្នែកធំៗ៣។ ផ្នែកទីមួយ ចំណូលបានពីរដ្ឋបាលកណ្តាលប្រមាណ៧,៥លានដុល្លារ។ ក្នុងនោះ ប្រាក់ចំណូលបានពីសេវាទូទៅ៣,៨លានដុល្លារ, ចំណូលសំណង់លើសសន្ទស្សន៍ ជាង៣,៦លានដុល្លារ និងចំណូលពីការជួលអចលនទ្រព្យ ជាង៦០ម៉ឺនដុល្លារ។
ដោយឡែកផ្នែកទីពីរនៃប្រភពចំណូលរបស់ក្រសួង គឺបានពីបណ្តារមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានី និងខេត្ត ក្នុងទំហំប្រមាណ២០លានដុល្លារ ក្នុងនោះមានសេវាសុរិយោដីលក្ខណៈជាប្រព័ន្ធ និងលក្ខណៈដាច់ដោយដុំ មានជាង១៤លានដុល្លារ។
រីឯចំណូលពន្ធប្រថាប់ត្រាដែលបានតាមរយៈអគ្គនាយកដ្ឋានពន្ធដារ មានប្រមាណ៨៩លានដុល្លារ ដែលជាប្រភពចំណូលផ្នែកសំខាន់ទីបី របស់ក្រសួងដែនដី៕
© រក្សាសិទ្ធិដោយ thmeythmey.com